Home ព័ត៌មានជាតិ សង្គម អាជ្ញាធរខេត្ត...

អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគនៅ​ផ្សារលើ ដើម្បី​ការពារទប់ស្កាត់​ជំងឺ​កូ​វីដ ១៩

ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង នៅតែ​បន្ត​ការសហការ ជាមួយនឹង​មន្ទីរ​សុខាភិបាល​ខេត្ត និង​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ នេះ បាន​ចុះ​បាញ់ថ្នាំ​សម្លាប់ មេរោគ នៅ​ផ្សារលើ និង​បាន​អប់រំ ផ្សព្វផ្សាយ ណែនាំ អំពី​វិធានការ​ការពារ ជំងឺ​កូ​វីដ ១៩ ដល់​ប្រជាពលរដ្ឋ សូម​ឲ្យ​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា នូវ​មេរោគ​ដ៍​កាច​សាហាវ​មួយ​នេះ​។

​នៅក្នុង​ឱកាស​នោះ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ឲ្យ​ដឹងថា ដើម្បី​ឲ្យ​ការអនុវត្ត នូវ​វិធានការ​នានា របស់​រាជរដ្ឋាភិបាល និង​អាជ្ញាធរខេត្ត អោយមាន​ប្រសិទ្ធភាព​ក្នុងការ ទប់ស្កាត់ នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ នោះ គឺ​ទាល់តែ​យើងទាំងអស់គ្នា​ចូលរួម​ឲ្យ បាន​សកម្ម​បំផុត ដោយ​យក​វិធានការ អនាម័យ អនុវត្ត​ជាប្រចាំ ក្នុង​កិច្ច​ការរស់នៅ ប្រចាំថ្ងៃ ដូចជា​លាងដៃ​នឹង​សាប៊ូ អាល់កុល ឬ​ជែ​ល បាន​ញឹកញាប់ ពាក់​ម៉ាស់ និង​ត្រូវអនុវត្ត​នូវ គម្លាត​សុវត្ថិភាព បើសិនជា​មិនចាំបាច់ ពុំ​ត្រូវ​ចេញទៅ​ក្រៅ​នោះដែរ ។​

​លោក អម សុភា បាន​មានប្រសាសន៍​ទៀតថាៈ យើង​មិនត្រូវ​ភ្លេចខ្លួន​នោះទេ ហើយ​ជា ពិសេស យើង​ត្រូវ​ប្រុងប្រយ័ត្ន និង​ចូលរួម​អនុវត្ត​វិធាន​អនាម័យ និង​វិធានការ​របស់ ក្រសួងសុខាភិបាល ឲ្យ​បាន​ទ្វេដង​បន្ថែមទៀត ដើម្បី​សុវត្ថិភាព​យើងទាំងអស់គ្នា ក៍​ដូចជាសហគមន៍​យើង​ផងដែរ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular