Home ព័ត៌មានអន្តរជាតិ តោ​៤​ក្បាល​តេ...

តោ​៤​ក្បាល​តេស្ត​វិជ្ជ​មានកូ​វីដ​១៩​នៅ​សួនសត្វ​បា​សេ​ឡូ​ណា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អាជ្ញាធរ​បសុពេទ្យ​អេ​ស្ប៉ាញ​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៨​ធ្នូ​ថា សត្វ​តោ​បួន​ក្បាល​នៅឯ​សួនសត្វ​បា​សេ​ឡូ​ណា​បាន​ធ្វើតេស្ត​វិជ្ជ​មានកូ​វីដ​១៩ ជា​ករណី​ឆ្លង​ដែល​បាន​ស្គាល់​លើក​ទី​ពីរ កើត​ឡើង​ចំពោះ​សត្វ​ធំៗ​។​

​តោ​ញី​៣​ក្បាល​ឈ្មោះ ហ្សា​ឡា​, នី​ម៉ា និង​រ៉ា​ន់​រ៉ា​ន់ និង​តោ​ឈ្មោល​ឈ្មោះ ឃ្យូ​ម​បេ បាន​តេស្ត​វិជ្ជមាន បន្ទាប់​ពី​អ្នក​មើល​ថែ​ពួក​វា​កត់សម្គាល់ឃើញ​ពួក​វា​បង្ហាញ​រោគសញ្ញា​តិចតួច​នៃ​វីរុស​កូរ៉ូណា​។​

​អាជ្ញាធរ​និយាយថា បុគ្គលិក​ពីរ​នាក់​នៅ​សួនសត្វ​ក៏​បាន​ធ្វើ​តេស្ត​វិជ្ជ​មានកូ​វីដ​១៩​ដែរ បន្ទាប់​ពី​ការ​ផ្ទុះឡើង​នៃ​វីរុស​ឆ្លង​សកល​នេះ​ត្រូវបាន​រកឃើញ​ដំបូង​កាលពី​ខែ​មុន​។​

​ឥឡូវ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ថា​តើ​តោ​ឆ្លងកូវី​ដ​១៩​ដោយ​របៀប​ណា​៕

តោ​៤​ក្បាល​នៅ​សួនសត្វ​បា​សេ​ឡូ​ណា​ឆ្លងកូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular