Home ព័ត៌មានជាតិ សន្តិសុខ ចាប់បាន​ជនដៃដ...

ចាប់បាន​ជនដៃដល់ ដែល​កាប់សម្លាប់​បងថ្លៃ​ជីដូនមួយ រួច​ដុត​កម្ទេច​សាកសព កាលពី​ឆ្នាំ​២០១៩

ដោយៈ ស​រិ​ទ្ធ​/​ក្រចេះ​៖ យុវជន​ម្នាក់ ដែល​កាប់​បងថ្លៃ​ជីដូនមួយ បណ្តាល​ឲ្យ​ស្លាប់ រួច​ដុត​កម្ទេច​សាកសព នៅ​ក្នុងព្រៃ​ចម្ការកៅស៊ូ មួយកន្លែង ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ដោយសារ​មូលហេតុ​ខឹង ជនរងគ្រោះ ជំពាក់​លុយ​ចំនួន​ន ១០ ម៉ឺន​រៀល កាលពី​ឆ្នាំ​២០១៩ កន្លងទៅ បាន​ត្រូវ​កម្លាំង​នគរបាល ស្រុក​ស្នួល ស្រាវជ្រាវ​ចាប់ខ្លួនបាន នៅ​រសៀល ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០​។​

​យុវជន ជា​ជនដៃដល់​រូបនេះ ឈ្មោះ បូ ណារិន ហៅ ធី អាយុ​២៣​ឆ្នាំ រស់នៅ​ឃុំ​ស្រ​ចារ ស្រុក​ស្នួល​បានគេច​ខ្លួន អស់​រយៈពេល​ជាង ១ ឆ្នាំ មកហើយ ក្រោយពី​បានធ្វើ​សកម្មភាព សម្លាប់​បងថ្លៃ​ជីដូនមួយ រួចហើយ ។​

​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាពថា កាលពី​ខែមិថុនា ឆ្នាំ​២០១៩ រូបគេ​ពិតជា បាន​កាប់សម្លាប់ ទៅលើ​ជនរងគ្រោះ ដែល​ត្រូវជា​បងថ្លៃ​ជីដូនមួយ រួច​បាន​ដុត​កម្ទេច សាកសព ជាមួយនឹង​ម៉ូតូ​មួយគ្រឿង នៅ​ក្នុងព្រៃ​ចម្ការកៅស៊ូ ដោយសារ​មូលហេតុ​ខឹង ជនរងគ្រោះ ជំពាក់​លុយ ចំនួន​ន ១០ ម៉ឺន​រៀល តែ​មិន​ព្រម​សង​វិញ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular