ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹង ថា៖រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាវិនិ យោគនៅខេត្តទាំងបួនរបស់កម្ពុជាក្នុងតំបន់ CLV DTA សរុបប្រមាណ ៣,១៤៦ លានដុល្លារគិតត្រឹមខែតុលាឆ្នាំ ២០២០ លើគម្រោងចំនួន ៨៦ ដែលក្នុងនោះគម្រោងក្នុងវិស័យកសិកម្មនិងកសិឧស្សាហកម្មមានចំនួន ៦៦គម្រោងដែលបានបង្កើតឱកាសការងារចំនួន ១២៦,៦៧៩ ជូនប្រជា ជនក្នុងតំបន់។ ជាលទ្ធផល ផលិតផលក្នុងស្រុកសរុបសម្រាប់ខេត្តទាំង ៤ របស់កម្ពុជាក្នុងតំបន់ CLV DTA មានការកើនឡើងគួរឲ្យកត់សម្គាល់គឺមានរហូត ១២ ភាគរយក្នុងឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ កន្លងទៅគឺជាមោទនភាពដែលយើងទទួលបាន ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងបែបនេះនៅក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម(CLV DTA)លើកទី ១១នាព្រឹកថ្ងៃទី៩ខែធ្នូឆ្នាំ២០២០។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានលើកឡើងផងដែរថា៖ផ្អែកតាមរបាយការណ៍របស់រដ្ឋមន្ត្រីទទួលបន្ទុក CLV DTA គេសង្កេតឃើញថាកិច្ចសហប្រតិបត្តិការលើ ផ្នែកនិងវិស័យមួយចំនួននៅមានកម្រិតដែលតម្រូវឱ្យមានការត្រួតពិនិត្យនិងកែលំអរឡើងវិញផងដែរ ។
សម្តេចតេជោបានបន្តថាបើពិនិត្យលើការប្រែប្រួលភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកយើងក៏មើលឃើញពីភាពចាំបាច់នៃការកែសម្រួល ផែនការអភិវឌ្ឍនៃតំបន់ត្រីកោណដើម្បីឲ្យមានសុគតភាពនិងប្រទាក់ក្រឡាជាមួយនឹងការអភិវឌ្ឍន៍ជ្សេងទៀតនឹងផ្នែកតំបន់និងពិភពលោកតាមបរិបទថ្មីផងដែរ,ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនសម្រាប់អនាគតយូវែងកិច្ចការពារបរិស្ថាន,ការអភិវឌ្ឍថាមពលដែលអាចកកើតឡើងវិញនិងការចាប់យកឱកាសនៃ បច្ចេកវិទ្យាថ្មីៗគួរត្រូវបានកំណត់ជាអាទិភាពចម្បងរបស់យើងទាំងអស់គ្នា ។ ក្នុងកិច្ចប្រជុំលើកទី ១១ នេះយើងគួរពិនិត្យមើលលទ្ធផលសម្រេចបានក្រោយកិច្ច ប្រជុំកំពូលលើកទី ១០ នៃទីក្រុងហាណូយកាលពីថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០១៨ កន្លងទៅនិងដាក់ចេញនូវទិសដៅការងារមួយចំនួនដូចខាងក្រោម៖
ទី១.បង្កើតយន្តការនិងផែនការរួមសម្រាប់ការស្ដារសេដ្ឋកិច្ចនិងសង្គមពីផលប៉ះពាល់នៃជំងឺកូវីដ១៩។ ទី២.ពិនិត្យលទ្ធភាពក្នុងការធ្វើបច្ចុប្បន្នភាពលើផែនការមេកិច្ចព្រមព្រៀងនិងផែនការសកម្មភាពនានា។ទី៣.ជំរុញការជួញ ដូរតាមព្រំដែនរបស់ប្រជាជននិងពាណិជ្ជករនិងបង្កើតយន្តការទិញទំនិញនិងការទូទាត់តាមប្រព័ន្ធ ពាណិជ្ជកម្មអេឡិចត្រូនិចនិងជៀសវាងការធ្វើពាណិជ្ជកម្មខុសច្បាប់។ទី៤.ពង្រឹងឡើងវិញនូវកិច្ចសហប្រតិបត្តិការខាងផ្នែកសន្តិសុខការថែរក្សាសុវត្ថិភាពតាមព្រំដែនតាមរយៈការពង្រឹងយន្តការដែលមានស្រាប់ និង ការដោះស្រាយបញ្ហាភ្លាមដោយអាជ្ញាធរនៅនឹងកន្លែងនិងដោយក្រសួងស្ថាប័នជំនាញ។ទី៥.ផែនការថាមពលបៃតងនឹងអាចកកើតឡើងវិញ,ការទប់ស្កាត់ការបំផ្លាញបរិស្ថាននិងការជួញដូរខុសច្បាប់។ទី៦. ការកសាងធនធានមនុស្សនិងបំពាក់ជំនាញដល់យុវជន CLV ដែលជាអ្នកស្នងមនុស្សជំនាន់មុស្សសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែងសម្រាប់ប្រទេសយើងទាំងបីនិងទី៧.កំណត់យកអាទិភាពដែលជួយដល់ការតភ្ជាប់សេដ្ឋកិច្ចនិងបែងចែកថវិកាដោយរដ្ឋាភិបាលនីមួយៗសម្រាប់អភិវឌ្ឍគម្រោងបន្ថែមលើថវិកាពីដៃគូអភិវឌ្ឍន៍ដែលមានកំណត់ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថាទោះបីប្រទេសយើងកំពុងរងនូវផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ។ សម្តេចសង្ឃឹមថាកិច្ចប្រជុំ កំពូលនេះនឹងផ្ដល់ឱកាសឲ្យយើងពិភាក្សានិងដោះស្រាយលើបញ្ហាប្រឈមនានាក៏ដូចជាដាក់ទិសដៅអាទិភាពការងារសំដៅប្រែក្លាយតំបន់អភិវឌ្ឍន៍CLV DTA ជាតំបន់អភិវឌ្ឍន៍ជឿនលឿនប្រកបដោយវិបុលភាព។
គួររំលឹកថាកាលពី ២១ ឆ្នាំមុននៅក្នុងឆ្នាំ១៩៩៩សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវដែលពេលនោះលោក ស៊ីសុវត្ថិ កែវប៊ុនផាន់ ជានាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន ក៏បានផ្ដួចផ្ដើមឲ្យមានការអភិវឌ្ឍតំបន់ត្រីកោណនេះឡើងពេលនោះហើយក៏មានការគាំទ្រពីលោក ស៊ីសុវត្ថិ កែវប៊ុនផាន់ ដែលជានាយករដ្ឋមន្ត្រីឡាវ ។ បន្ទាប់មកសម្តេចក៏បានជួបជាមួយនឹងលោក ផាំ វ៉ាន់ខាយ ដែលជានា យករដ្ឋមន្ត្រីវៀតណាមនៅ ពេលនោះហើយក៏ត្រូវបានទទួលការគាំទ្រពីនាយករដ្ឋមន្ត្រី ផាំ វ៉ាន់ខាយ ។
សម្តេចតេជោ ហ៊ុន សែន បានឡើកឡើងថា៖មានការលើកឡើងមួយចំនួនថាតំបន់ត្រីកោណអភិវឌ្ឍន៍នេះហាក់ដូចជាការប៉ុនប៉ងស្វះស្វែងរបស់វៀតណាមដើម្បីក្លាយជាសហព័ន្ធឥណ្ឌូចិនដែលនេះគឺជាការមួលបង្កាច់សភាពកា រណ៍ប្រវត្តិសាស្ត្រដែលគំនិតផ្តួចផ្ដើមមុនបង្អស់គឺចាប់ផ្ដើមពីរូបខ្ញុំផ្ទាល់ទៅតែម្ដង។សម្តេចតេជោហ៊ុនសែនបន្តថាការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជាឡាវនិងវៀតណាមមិនមែនជាបញ្ហាចម្លែកនោះទេព្រោះថានៅមានតំបន់អភិវឌ្ឍន៍ដទៃទៀតដូចជា ប៊ីនយ៉ាហ្គាដែលមានប្រ៊ុយណេមានហ្វីលីពីនមានម៉ាឡេស៊ីនិងមានឥណ្ឌូនេស៊ីក៏បានកើតចេញជារូបរាង។សម្រាប់យើងដើម្បីអភិវឌ្ឍន៍ត្រីកោណនេះក៏មានការរួមចំណែក វិភាគទានពីសំណាក់ជប៉ុនជំនាន់លោកនាយករដ្ឋមន្ត្រី កូយ សឺម៉ី ,មុនពេលយន្តការមេគង្គជប៉ុនចាប់ផ្ដើមពេលនោះនៅពេលប្រជុំអាស៊ានម្ដងគេតែងតែឃើញថា នាយករដ្ឋមន្ត្រី កម្ពុជា ឡាវ នៅវៀតណាមតែងតែជួបជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនជានិច្ចបន្ទាប់ទៅទើបមានជំនួបអមដោយបណ្ដាប្រទេសមេគង្គជាមួយនឹងជប៉ុនជំនួសឲ្យយន្តការអភិវឌ្ឍន៍ត្រី កោណជាមួយនឹងជប៉ុន,នេះហើយជាប្រវត្តិរបស់យើងដែលបានចាប់ផ្ដើមក្នុងរយៈពេល២១ឆ្នាំកន្លងទៅហើយវឌ្ឍនភាពក៏មានច្រើនផងដែរនេះមិនមែនជាមហិច្ឆិតារបស់អ្នកណាមួយទេក៏ប៉ុន្តែគឺជាគោលបំណងដ៏ស្មោះត្រង់រវាងកម្ពុជាឡាវនិងវៀតណាមទៅលើការអភិវឌ្ឍតំបន់ក្រីក្រក្នុងគោលដៅសម្រេចបានតាមផែនការមេនិងផែនការសកម្មភាពនានាដែលយើងបានដាក់ចេញដើម្បីប្រែក្លាយតំបន់នេះឲ្យទៅជាតំបន់មួយមានការប្រវត្តិពិតប្រាកដ ។
គួរបញ្ជាក់ថា៖ឆ្នាំនេះគឺជាខួបលើកទី២១នៃការចាប់ផ្ដើមការអភិវឌ្ឍនៅតំបន់ត្រីកោណដែលជាតំបន់មួយត្រូវចាត់ទុកថាជាប្រជាជនមានជីវភាពក្រលំបាកតែសម្បូរទៅដោយធនធានធម្មជាតិនិងមានសក្កានុពលធំធេងនិងសម្បូរបែប ។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានក្នុងរយៈពេល២១ឆ្នាំកន្លងទៅចំពោះកិច្ ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងបីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជារួម,ការជំរុញពាណិជ្ជកម្មនិងការវិនិយោគ,ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍និងថាមពល ការការពារនិងអភិរក្សបរិស្ថាន ការបណ្ដុះបណ្ដាលធនធានមនុស្ស ការធានាសុវត្ថិភាពនិងសន្តិសុខ ការទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន ការរក្សាតុល្យភាពរវាងការអភិវឌ្ឍនិងការប្រើប្រាស់ធនធានធម្មជាតិលើសពីនេះទៀតជាមួយនូវលទ្ធផលដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរបស់យើងការអភិវឌ្ឍតំបន់ត្រីកោណនេះក៏បាននាំមកនូវការពូនជ្រុំមិត្តភាពជាប្រពៃណី និងសាមគ្គីភាពជាប្រវត្តិសាស្ត្ររវាងប្រជាជននៃប្រទេសទាំងបីឲ្យកាន់តែរឹងមាំនិងឋិតថេរយូរអង្វែងតទៅអនាគត ៕