Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ​...

សម្តេច​តេ​ជោ​ហ៊ុនសែន​៖​តំបន់ត្រីកោណ​អភិវឌ្ឍន៍​មិនមែនជា​មហិច្ឆតា​របស់​វៀតណាម​ក្នុងការ​គ្រប់គ្រង​ឥណ្ឌូចិន​នោះទេ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​៖​កា​រប​ង្កើ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម​មិនមែនជា​មហិច្ឆតា​របស់​វៀតណាម​ក្នុងការ​ក្នុងការ​គ្រប់គ្រង​សហព័ន្ធ​ឥណ្ឌូចិន​នោះទេ​។​សម្តេច​បាន​សង្កត់ធ្ងន់​ថា​វា​មិនមែន​ជាម​ហិ​ច្ឆិ​តា​របស់​អ្នកណាមួយ​ទេ​ក៏ប៉ុន្តែ​គឺជា​គោលបំណង​ដ៏​ស្មោះត្រង់​រវាង​កម្ពុជា​ឡាវ​និង​វៀតណាម​ទៅលើ​ការអភិវឌ្ឍ​តំបន់​ក្រីក្រ​ក្នុង​គោលដៅ​សម្រេ ចបាន​តាម​ផែនការមេ​និង​ផែនការ​សកម្មភាព​នានា​ដែល​យើង​បាន​ដាក់ចេញ​ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ឲ្យ​ទៅជា​តំបន់​មួយ​មានការ​អភិវឌ្ឍ​ពិតប្រាកដ ។​

 

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល កម្ពុជា​-​ឡាវ​-​វៀតណាម​(CLV DTA)​លើក​ទី​១១​នា​ព្រឹក​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន លើកឡើងថា​៖​មានការ​លើកឡើង​មួយចំនួន​ថា​តំបន់ត្រីកោណ​អភិវឌ្ឍន៍​នេះ​ហាក់ដូចជា​ការប៉ុនប៉ង​ស្វះស្វែង​របស់​វៀតណាម​ដើម្បី​ក្លាយជា​សហព័ន្ធ​ឥណ្ឌូចិន​ដែល​នេះ​គឺជា​ការ​មួលបង្កាច់​សភា​ព​ការណ៍​ប្រវត្តិសាស្ត្រ ដែល​គំនិត​ផ្តួចផ្ដើម​មុន​បង្អស់​គឺ​ចាប់ផ្ដើម​ពី​រូប​សម្តេច​ផ្ទាល់​ទៅ​តែម្ដង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹកថា​កាលពី ២១ ឆ្នាំមុន​នៅក្នុង​ឆ្នាំ ១៩៩៩ ពេល​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ដំណើរ​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ​ដែល​ពេលនោះ​លោក ស៊ីសុវត្ថិ កែវ​ប៊ុន​ផាន់ ជា​នាយ ករដ្ឋមន្ត្រី​,​សម្តេច​ក៏បាន​ផ្ដួចផ្ដើម​ឲ្យ​មានការ​បង្កើត​តំបន់​អភិវឌ្ឍ​ត្រីកោណ​នេះ​ឡើង​ពេល នោះ​ហើយក៏​មានការ​គាំទ្រ​ពី​លោក ស៊ីសុវត្ថិ កែវ​ប៊ុន​ផាន់ ដែលជា​នាយករដ្ឋមន្ត្រី​ឡាវ​។​បន្ទាប់មក​សម្តេច​ក៏បាន​ជួប​ជាមួយនឹង​លោក ផាំ វ៉ាន់ខាយ ដែលជា​នាយក រដ្ឋមន្ត្រី​វៀតណាម​នៅ​ហើយក៏​ត្រូវ​បានទទួល​ការគាំទ្រ​ពី​នាយករដ្ឋមន្ត្រី ផាំ វ៉ាន់ខាយ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឡើ​ក​ឡើង​ថា​៖​មានការ​លើកឡើង​មួយចំនួន​ថា​តំបន់ត្រីកោណ​អភិវឌ្ឍន៍​នេះ​ហាក់ដូចជា​ការប៉ុនប៉ង​ស្វះស្វែង​របស់​វៀតណាម​ដើម្បី​ក្លាយជា​សហព័ន្ធ​ឥណ្ឌូចិន​ដែល​នេះ​គឺជា​ការ​មួលបង្កាច់​សភា​ព​ការណ៍​ប្រវត្តិសាស្ត្រ​ដែល​គំនិត​ផ្តួចផ្ដើម​មុន​បង្អស់​គឺ​ចាប់ផ្ដើម​ពី​រូបខ្ញុំ​ផ្ទាល់​ទៅ​តែម្ដង​។​សម្តេច​តេ​ជោ ហ៊ុនសែន​បន្តថា​ការអភិវឌ្ឍ​តំបន់ត្រីកោណ​រវាង​កម្ពុ​ជា​ឡាវ​និង​វៀតណាម​មិនមែនជា​បញ្ហា​ចម្លែក​នោះទេ​ព្រោះថា​នៅមាន​តំបន់​អភិវឌ្ឍន៍​ដទៃទៀត​ដូចជា ប៊ី​ន​យ៉ា ហ្គា​ដែលមាន​ប្រ៊ុយណេ​មាន​ហ្វីលីពីន​មាន​ម៉ាឡេស៊ី​និង​មាន​ឥណ្ឌូនេស៊ី​ក៏បាន​កើតចេញ​ជា​រូបរាង​។​សម្រាប់​យើង​ដើម្បី​អភិវឌ្ឍន៍​ត្រីកោណ​នេះ​ក៏មាន​ការរួមចំណែក វិភាគទាន​ពី​សំណាក់​ជប៉ុន​ជំនាន់​លោកនាយក​រដ្ឋមន្ត្រី កូយ សឺ​ម៉ី ,​មុនពេល​យន្តការ​មេគង្គ​ជប៉ុន​ចាប់ផ្ដើម​ពេលនោះ​នៅពេល​ប្រជុំ​អាស៊ាន​ម្ដង​គេ​តែងតែ​ឃើញថានាយករដ្ឋមន្ត្រី កម្ពុជា ឡាវ នៅ​វៀតណាម​តែងតែ​ជួប​ជាមួយនឹង​នាយករដ្ឋមន្ត្រី​ជប៉ុន​ជានិច្ច​បន្ទាប់​ទៅ​ទើប​មាន​ជំនួប​អមដោយ​បណ្ដា​ប្រទេស​មេគង្គ​ជាមួយនឹង ជប៉ុន​ជំនួស​ឲ្យ​យន្តការ​អភិវឌ្ឍន៍​ត្រីកោណ​ជាមួយនឹង​ជប៉ុន​,​នេះហើយ​ជា​ប្រវត្តិ​របស់​យើង​ដែល​បានចាប់ផ្ដើម​ក្នុង​រយៈពេល​២១​ឆ្នាំ​កន្លង​ទៅហើយ​វឌ្ឍនភាព​ក៏មាន​ច្រើន​ផងដែរ​នេះ​មិនមែន​ជាម​ហិ​ច្ឆិ​តា​របស់​អ្នក​ណាមួយ​ទេ​ក៏ប៉ុន្តែ​គឺជា​គោលបំណង​ដ៏​ស្មោះត្រង់​រវាង​កម្ពុជា​ឡាវ​និង​វៀតណាម​ទៅលើ​ការអភិវឌ្ឍ​តំបន់​ក្រីក្រ​ក្នុង​គោលដៅ​សម្រេចបាន​តាម​ផែនការមេ​និង​ផែន ការ​សកម្មភាព​នានា​ដែល​យើង​បាន​ដាក់ចេញ​ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ឲ្យ​ទៅជា​តំបន់​មួយ​មានការ​ប្រវត្តិ​ពិតប្រា កដ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular