វី​ង​និង​ស្ថាបនា សហការគ្នា​លើ​ការផ្ទេរ​ប្រាក់​

ដោយៈ​សុផល​/ភ្នំពេញ​៖​ធនាគារ​ឯកទេស​វី​ង​និង​ធនាគារ​ស្ថាបនា​បាន​ចាប់ដៃគ្នា​លើ​វិស័យ​ផ្ទេរប្រាក់​ដែល​ជួយ​សម្រួល​ឱ្យមាន​ភាពងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​ផ្ទេរប្រាក់​។​
​ជាមួយ​កិច្ចសហការ​ថ្មី​នេះ​ធនាគារ​ទាំងពីរ​បានបង្ហាញ​ពី​វិធីសាស្ត្រ​ងាយស្រួល​ក្នុងការ​ផ្ទេរ​លុយ​៖​របៀប​ផ្ទេរប្រាក់​ពី​វី​ង​ទៅ​ធនាគារ ស្ថាបនា​សម្រាប់​អតិថិជន​ធនាគារ​ឯកទេស​វី​ង​អាចធ្វើ​ការផ្ទេរ​ប្រាក់​ទៅ​ធនាគារ​ស្ថាបនា​បាន​យ៉ាង​រហ័ស​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន វី​ង​ដូចខាងក្រោម​៖
១. ចូលទៅ​កាន់ “​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​” (Wing Money App)
២. ជ្រើសរើស “​ផ្ទេរប្រាក់​”
៣. ជ្រើសរើស “​វី​ង​ទៅ​ធនាគារ​”
៤. ជ្រើសរើស “Sathapana Bank”
​ចំណែក​របៀប​ផ្ទេរប្រាក់​ពី​ធនាគារ ស្ថាបនាទៅ​វី​ង អតិថិជន​ធនាគារស្ថាបនាអាច​ផ្ទេរ ប្រាក់​ទៅ​គណនី​វី​ង​ដោយ​មិន​ពិបាក​និង​ចំណាយពេល​យូ​ដោយ​គ្រាន់តែ​៖
១. ចូលទៅ​កាន់ “Sathapana Mobile”
២. ជ្រើសរើស “Transfers”
៣. ជ្រើសរើស “To Wing ”

​ក្រោយពី​ផ្ទេរប្រាក់​មក​គណនី​វី​ង​រួចរាល់ លោកអ្នក​អាច​ដក​ប្រាក់​តាម​បណ្តារ​ភ្នាក់ងារ​វី​ង​បាន​យ៉ាង​ស្រួល​។ ជាងនេះទៅទៀត​អតិថិ​ន​ជន​របស់​ធនាគារស្ថាបនាអាច​ដក​ប្រាក់ និង​ដាក់​ប្រាក់​ព្រមទាំង​អាច​សង​ប្រាក់កម្ចី​របស់​ធនាគារស្ថាបនាបាន​យ៉ាង​ងាយស្រួល​និង​មាន​សុវត្ថិភាព​ជាមួយ​ភ្នាក់ងារ​វី​ងជាង​៨២០០​កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា​។

​ក្រុមការងារ​របស់​ធ​នាគារ​ឯកទេស​វី​ង និង​ធនាគារ ស្ថាបនា នឹង​ចាប់ឆ្នោត​ជ្រើសរើស​អតិថិជន​ដែលមាន​សំណាង​ក្លាយជា​ម្ចាស់​ទឹកប្រាក់​៤០​ម៉ឺន​រៀល​ចំនួន​៥​រង្វាន់​ជា​រៀង រាល់​សប្តាហ៍​។​រង្វាន់​ទាំងនេះ​ផ្តល់ជូន​តែ​អ្នកមាន​សំណាង​ដែល​បានធ្វើ​ប្រតិ​ប​ត្ត​ការផ្ទេរ​ប្រាក់​ទៅវិញទៅមក​តែប៉ុណ្ណោះ​៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular