Home ព័ត៌មានជាតិ សង្គម អង្គការ​មួយ​រ...

អង្គការ​មួយ​របស់​កូរ៉េ​ពិនិត្យ​លទ្ធភាព​ជួយ​វិស័យ​សុខាភិបាល​នៅ​បន្ទាយមានជ័យ​

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: អង្គការ​មួយ​របស់​កូរ៉េ​ពិនិត្យ​លទ្ធភាព​ជួយ​វិស័យ​សុខាភិបាល​នៅ​បន្ទាយមានជ័យ ។​

​ប្រភពព័ត៌មាន​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០២០ ថា​៖ នាពេល​ថ្មីៗ​នេះ លោក​វេជ្ជបណ្ឌិត​ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ មន្ត្រី​សុខាភិបាល និង​គ្រូពេទ្យ​បានទទួល​ជួបពិភាក្សា ការងារ ជាមួយ លោក​វេជ្ជបណ្ឌិត​គឹម សាង​ឃ្យុ​ន (Dr.Kim Sang Gyeun) ប្រធាន​អង្គការ Korea Foundation for International Health care ( KOFIH) ប្រចាំ​នៅ​កម្ពុជា លើ​វិស័យ​សុខាភិបាល​ក្នុង​ខេត្តបន្ទាយមានជ័យ​។

​តម​ក ប្រតិភូ​នេះ​បាន​បន្ត​បំពេញ​ទស្សនកិច្ច​ចុះ​ស្វែងយល់ នៅ​ទីកន្លែង​សំខាន់​មួយចំនួន រួមមាន : ១.​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ២.​ច្រកព្រំដែន​(​រប​ផង​)​អូរ​បី​ជាន់ និង ៣.​ច្រក​ព្រំ​ថែ​ន​តំបន់​ម៉ាឡៃ​, ៤.​នៅ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​, ៥.​នៅ​មន្ទីរពេទ្យ​ស្រុក​ម៉ាឡៃ​សន្តិភាព​, ៦.​មន្ទីរពេទ្យ​ស្រុក​អូរជ្រៅ និង ៧.​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព កម្ពុជា ជប៉ុន មង្គល​បូរី​។​

​ក្នុង​ទស្សនកិច្ច​នោះ របស់​ប្រតិភូ​ក្នុងការ​សាកសួរ ព័ត៌មាន​ចាំបាច់ ជាច្រើន អំពី​ការផ្តល់សេវា ការ​អ​ន្តា​គម​ន៍ នឹង​ជម្ងឺឆ្លង ពិសេស​ការប្រយុទ្ធប្រឆាំង នឹង​វីរុស COVID-19 ព្រម​បញ្ហាលំបាក​នានា របស់​ខេត្តបន្ទាយមានជ័យ​។​

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានអោយដឹងថា​៖ “​ក្នុងនាម​ថ្នាក់​មន្ទីរ​សុខាភិបាល​ខេត្ត មាន​ជំនឿ​យ៉ាង​មុតមាំ ចំពោះ​លោក​ប្រធាន KOFIH នឹង​ពិចារណា​ក្នុង​ការជួយ​គាំទ្រ​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត​យើងខ្ញុំ​”៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular