ដោយៈ បាយ័ន / សៀមរាបៈ បុរសជាអ្នកបើកបររថយន្តម៉ាកម៉ាស្ដា ( mazda ) ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងគោយន្តច្នៃ ដែលបើកបរបញ្ច្រាសទិសគ្នា នៅវេលាម៉ោង ៣និង២០នាទី រសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នេះ នៅចំណុចអូរថ្មដាប់ ក្នុងភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានបញ្ជាក់ថាៈ រថយន្តម៉ាក mazda ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ ២ ៨០៦៥ បើកបរដោយឈ្មោះ ព្រឹក រ៉ែម ភេទ ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយបើកបរពីទិសខាងកើត ទៅទិសខាងលិច ។ រីឯគោយន្តច្នៃ គ្មានស្លាកលេខ បើកបរបញ្ច្រាសទិសគ្នា បានបុកជាមួយរថយន្ត mazda បណ្តាលអោយអ្នកបើកបររថយន្ត បានស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែក អ្នកបើកបរ គោយន្តច្នៃ គេចខ្លួនបាត់៕/V
អ្នកបើករថយន្តស្លាកលេខ ខ.ម បានស្លាប់ នៅពេលបុកជាមួយគោយន្តច្នៃ