Home ព័ត៌មានជាតិ សង្គម ផ្អាក​អាជីវកម...

ផ្អាក​អាជីវកម្ម រី​លេ​ក្ស ហៀ​ល រី​សត បន្ទាប់ពី​រកឃើញ​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ចូល​ស្នាក់នៅ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អភិបាលក្រុង​សែន​មនោ​រម្យ បានសម្រេច​ធ្វើការ​ផ្អាក​អាជីវកម្ម រឺ​លេ​ក្ស ហៀ​ល រី​សត (Relax Hill Resort) ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ នេះ​។ ការផ្អាក​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ភ្ញៀវ​ទៅ​ពី​ភ្នំពេញ​ដែលមាន​ផ្ទុក​វីរុស​កូ​វីដ​១៩ បាន​ចូល​ស្នាក់នៅ​រឺ​លេ​ក្ស ហៀ​ល រី​សត​0​។​

​រដ្ឋបាល​ក្រុង​សែន​មនោ​រម្យ នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ បាន​ជូនដំណឹង​ទៅ​ម្ចាស់​អាជីវកម្ម រឺ​លេ​ក្ស ហៀ​ល រី​សត បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០ កន្លងមក​មាន​ភ្ញៀវ ឈ្មោះ អិត កុ​ម៉ា​ល ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បាន​ទៅ​ហាង Zando បឹង​កេងកង កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​បានមក​ស្នាក់នៅ រឺ​លេ​ក្ស ហៀ​ល រី​សត កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់មក​នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុរស​ខាងលើនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​បច្ចុប្បន្ននេះ​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ការពារ នៃ​ការរីក​រាលដាល​ក្នុង​សហគមន៍​ដែលមាន​ផលប៉ះពាល់ និង​បង្ការ ទប់ស្កាត់​ជំងឺឆ្លង​អូ​វីដ​១៩ សូម​ម្ចាស់​អាជីវកម្ម​ខាងលើ ត្រូវ​ផ្អាក​ធ្វើ​អាជីវកម្ម​បណ្ដោះអាសន្ន ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ និង​ត្រូវឱ្យ​អ្នកពាក់ព័ន្ធ ដែល​បាន​ប៉ះពាល់​មាន​ចំនួន ០៧​នាក់ ស្ត្រី​ចំនួន ០៤​នាក់ ត្រូវ ធ្វើតេស្ត​យក​វត្ថុ​សំណាក​រក​មេរោគ​កូ​វីដ​១៩ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ នៅ​រឺ​លេ​ក្ស ហៀ​ល រី​សត ជា​កំហិត និង​សូម​បងប្អូន​ដែល​បាន​ស្នាក់នៅ​រឺ​លេ​ក្ស ហៀ​ល រី​សត ចាប់ពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ មក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ សូម​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ និង​ត្រូវ​ទៅធ្វើ​តេស្ត​យក​វត្ថុ​សំណាក រក​មេរោគ​កូ​វីដ​១៩​។​

​យោងតាម​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ឈ្មោះ អិត កុ​ម៉ា​ល អាយុ ៣៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បាន​ទៅ​ហាង Zando បឹង​កេងកង នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular