ដោយ:គូលែន/សៀមរាប: ក្មេងទំនើងចំនួន៨នាក់ ដែលបានបង្កការអុកឡុក ជិះម៉ូតូជ្រែតាមដងផ្លូវ បង្ករទំនាស់ក្នុងភូមិនិងតាមទីសារណៈក្នុងស្រុកបន្ទាយស្រី ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបន្ទាយស្រី ចុះបង្ក្រាបយកមកអង្គភាព ដើម្បីធ្វើការណែនាំនិងអប់រំនាល្ងាច ថ្ងៃទី៩ ខែធ្នូ នេះ។
លោកអនុសេនីយ៍ឯក ស្រេង សូឡី នាយស្នាក់ការ៩៧១ បាននិយាយថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថាមានក្រុមក្មេងៗចំនួន៨នាក់ បានផឹកសុីស្រវឹងអុកឡុកជិះម៉ូតូជ្រែលើដងផ្លូវ បង្កទំនាស់ក្នុងភូមិនិងតាមទីសារណៈនានាក្នុងស្រុកបន្ទាយស្រី ទើបកម្លាំងមូលដ្ឋានបានចុះទៅបង្ក្រាបនិងយកមកអង្គភាពធ្វើការអប់រំណែនាំនិងឲ្យធ្វើកិច្ចសន្យារួចទើបប្រគល់ឲ្យអាណាព្យាបាលយកទៅលំនៅឋានរៀងៗខ្លួន៕សរន
រូបភាព: ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៨នាក់យកទៅអប់រំ៕គូលែន