Home ព័ត៌មានជាតិ សង្គម អភិបាលខណ្ឌ​ច្...

អភិបាលខណ្ឌ​ច្បារអំពៅ នាំ​ថវិកា​អភិបាល​រាជធានី​ភ្នំពេញ ៤​លាន​រៀល ជូន​មន្ត្រីនគរបាល​ម្នាក់​កំពុង​ព្យាបាល​ជំងឺ​នៅផ្ទះ​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ នៅ​ព្រលប់​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ បាន​នាំយក​ថវិកា​ចំនួន ៤.០០០.០០០​រៀល របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជូន​ដល់​លោក​អនុសេនីយ៍ឯក រស់ ហ៊​ន នាយរង​ផ្នែក​ចរាចរណ៍ សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​គេហដ្ឋាន​។​

​លោក​អភិបាល​បាល​ខណ្ឌ​ច្បារអំពៅ បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សួរ​សុខ​ពី​សំណាក់​លោក ឃួ​ង ស្រង ត្រូវខិតខំ​ព្យាបាល​ជំងឺ និង​ស្តាប់​តាម​ឱវាទ​គ្រូពេទ្យ ដើម្បី​បាន​ឆាប់​ជាសះស្បើយ​។ លោក​បញ្ជាក់ថា លោក ឃួ​ង ស្រេង កន្លងមក​តែងតែ​យកចិត្តទុកដាក់​ដល់ក​ង​កម្លាំង​ទាំង​នគរបាល ក៏​ដូច​អាវុធហត្ថ និង​ប្រជា​ការពារ ក្នុងការ​ទំនុកបម្រុង​ពេល​ជួប​ការលំបាក ពិសេស​ពេល​មាន​ជំងឺ​ឈឺ​ថ្កាត់​ជាដើម​។​

​លោក​អនុសេនីយ៍ឯក រស់ ហ៊​ន ជាម​ន្ត្រី​សកម្ម​ការងារ​ឈរជើង​ធ្វើ​ចរាចរណ៍​នៅ​ភ្លើងស្តុប ផ្លូវជាតិ​លេខ​១ (​ផ្សារ​ច្បារអំពៅ​) មាន​ជំងឺ​ដុះ​ដំ​សាច់​ក្រោម​ថ្លើម​។​

​លោក ចេង មុនី​រ៉ា បាន​ឲ្យ​ដឹងថា លោក​អនុសេនីយ៍ឯក រស់ ហ៊​ន ត្រូវបាន​ក្រុមគ្រួសារ​យកចេញ​ពី​មន្ទីរពេទ្យ​រដ្ឋ​មក​សម្រាក​នៅផ្ទះ និង​កំពុង​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូនទៅ​ព្យាបាល​នៅ​បរទេស​បន្ត​។​

​ជាមួយគ្នានេះ លោក ចេង មុនី​រ៉ា ក៏បាន​ជួយឧបត្ថម្ភ​ជា​ថវិកា ចំនួន​២​លាន​រៀល​ថែមទៀត​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular