ប្រចាំថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០
ឆ្នាំជូត
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកពុំមានអ្វីមិនល្អចូលយាយីច្រើនទេហើយបើ ជួបបញ្ហាលំបាកយាយីនោះក៏តែងអាចឆ្លងផុតផង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើនប្រយ័ត្នឥតការអ្វីសោះយករឿងរាវក្តៅក្រហាយដាក់ខ្លួន។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខតិចតួចណាស់ហើយមានភាពរកាំចិត្តគ្នាច្រើនទៀតផង៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពរដិបរដុបច្រើនបន្តិច ហេតុនេះចូរប្រយ័ត្នកើតជម្លោះវិវាទព្រោះតែការនិយាយប៉ះពាល់ទៅលើអ្នកដទៃ។លោកអ្នកឱ្យប្រយ័ត្នកើតរឿងមួយហើយមួយទៀតមិនចេះចប់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ការធ្វើដំណើរពេលទៅមានសុវត្តិភាពល្អតែពេលត្រឡប់មកវិញពុំសូវមានសុវត្តិភាពប៉ុន្មានទេគប្បីប្រយ័ត្នប្រយែង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ដូចនេះត្រូវចេះពូនជ្រោយចំណងស្នេហារបស់ខ្លួនបន្តិចទើបប្រសើរ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬទំនាក់ទំនងចរចាអ្វីមួយ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់គួរសមហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងស្រួលចិត្តដែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើលោកអ្នកបន្ថែមការយកចិត្តទុកដាក់និងបន្ថែមក្តីស្រឡាញ់ពិតជាប្រែក្លាយពីភាពអាប់អួរមកភ្លឺថ្លាជាក់ជាពុំខាន៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយតែងមានភ្លើងខៀវបើករង់ចាំនិងចង់ធ្វើអ្វីក៏តែងសម្រេចជោគជ័យត្រឡប់មកវិញគ្រាន់ជាទីកក់ក្តៅ។ចំពោះអ្នកដែលប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីទេព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងកំពុងស្រស់ស្រាយល្អណាស់៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដួងរាសីលោកអ្នកកើតឆ្នាំរោងហក់ឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារឬបើចង់ដាក់ពាក្យធ្វើការអ្វីមួយក៏ជាឱកាសល្អប្រពៃណាស់ដែរ។ចំពោះអ្នកដែលប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីទេព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាបើចង់ផ្សះផ្សារឿងជម្លោះវិវាទឬចង់ចរចាសេចក្តីស្នេហាថ្មីថ្មោងក៏ជាពេលវេលាមួយល្អណាស់ដែរ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកកើតឆ្នាំម្សាញ់ការប្រកបកិច្ចការងារអ្វីមួយងាយទទួលរងផលប៉ះពាល់និងកើតបញ្ហានាពេលក្រោយវិញណាស់។សម្រាប់ពេលវេលាមិនល្អ ហើយធ្វើអ្វីក៏ងាយថយក្រោយនិងជួបបញ្ហាច្រើនចំពោះមុខឱ្យលោកអ្នកប្រយ័ត្នពេលម៉ោង ១១,០០-១២,៥៩វិនាទីពេលថ្ងៃ។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមិនដូចជាទីគាប់ចិត្តទេគឺបានគ្រាន់មួយទប់ទល់ចាយវាយ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពប៉ុន្មានដែរគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីជួបរឿងងាករេច្រើនព្រោះតែមើលអ្នកដទៃច្រើនជាងគូស្នេហ៍របស់ខ្លួនឯង៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែចេះប្រយ័ត្នប្រយែងនិងមើលមុខក្រោយទើបពុំកើតនូវបញ្ហាចម្រូងចម្រាសណាមួយជាមួយអ្នកដទៃ។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះខ្លាំងដូចនេះចូរប្រយ័ត្នការត្រូវចំណាយប្រាក់កាសច្រើនដោយប្រការណាមួយរកស្មានមិនដល់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលបន្តិច ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួនតែម្តង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតតែបើថយក្រោយវិញនោះសឹងតែបែកបាក់ផង៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្តផង។ក្រៅពីនេះលោកអ្នកក៏អាចទទួលជោគលាភអ្វីមួយថែមទៀត។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញលោកអ្នកចង់ជួញផ្លូវឆ្ងាយជិតមិនថាផ្លូវទឹកផ្លូវអាកាសឬផ្លូវគោកក្តីតែងអាចរកផលកម្រៃចូលផ្ទះវិញគ្រាន់បើតែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នបន្តិចពីព្រោះក្រុមមនុស្សចាំបោកប្រាស់នៅមានយាយីច្រើននៅឡើយទេ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកផង៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកងាយកើតបញ្ហាតប់ប្រម៉ល់និងរឿងរាវរត់ចូលណាស់គប្បីមានការប្រយ័ត្នប្រយែងទើបប្រសើរ។ការរស់នៅទាំងស្ត្រីបុរសនៅថ្ងៃនេះវិញត្រូវប្រកាន់ចិត្តត្រជាក់ ហើយធ្វើមិនដឹងមិនឮចំពោះអ្នកដទៃខ្លះទើបប្រសើរ។ការធ្វើដំណើរឆ្ងាយជិតមិនត្រូវជួយយកអាសារអ្នកដទៃពេកដែរប្រយ័ត្នដូចពាក្យចាស់ថាធ្វើបុណ្យបែរជាបានទោសមកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងប្រឆាំងគ្នានោះក៏តែងកើតមានច្រើន៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកប្រកបការងារអ្វីមួយងាយទទួលរងផលប៉ះពាល់និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទតែម្តង។សម្រាប់នៅថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះដូចនេះរាល់ការបំពេញការងារមិនត្រូវធ្វេសប្រហែសឡើយពីព្រោះថាផលអាក្រក់ងាយកើតជាងផលល្អណាស់។ចូរលោកអ្នកធ្វើបុណ្យដាក់ទានសន្សំសេចក្តីសុខខ្លះក៏កាន់តែប្រសើរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិនឿយណាយផ្លូវចិត្តនោះក៏មានចំពោះមុខច្រើន៕
ឆ្នាំច
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះសម្រាប់លោកអ្នកកើតឆ្នាំចគឺដំណើរជីវិតងាយជួបបញ្ហាមិនល្អយាយីដែលនាំពិបាកត្រូវឆ្លងកាត់ផងដែរ។ការប្រកបការងារមានការលំបាកខ្លះងាយខ្លះតែក៏កើតភាពសៅហ្មងមិនតិចដែរទេ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការរីកលូតលាស់ទៅមុខគួរសមតែយ៉ាងណាលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងចំពោះការឱ្យអតិថិជនជំពាក់ប្រាក់កាសបន្តិចព្រោះងាយត្រូវគេបោកប្រាស់ណាស់។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការងារអ្វីតែងសម្រេចដល់គោលដៅនិងទទួលជោគជ័យមួយចំនួនត្រឡប់មកវិញ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះបើលោកអ្នកចង់ធ្វើជំនួញតូចធំក៏ប្រសើរដែរព្រោះថាផ្លែផ្កាដែលហុចមកវិញបើទោះបីច្រើនតិចក៏ជួយឱ្យអាចរកផលចំណូលខ្លះៗគ្រាន់ចិញ្ចឹមឆ្នាំងបាយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯសេចក្តីស្នេហាកំលោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតសម្រាប់លោកអ្នកផ្សំផ្គុំគ្រួសារបំផុត៕