Home កម្សាន្ត ច​ន សុទី​ម៉ា ...

ច​ន សុទី​ម៉ា និង ឈុន រក្សា បញ្ចេញ​ភាព​សិច​ស៊ី​កន្ត្រាក់​បេះដូង​អ្នកគាំទ្រ​

​ដោយៈ បូ​រិ​ន​/​ភ្នំពេញៈ ងាក​ចេញពី​ស្ថានភាព​កូ​វីដ​-១៩! មក​បន្ធូរ​អារម្មណ៍ ដោយ​ក្រលេកមើល​តារា​ស្រី​ពីររូប ដែល​កំពុង​ប្រជាប្រិយភាព​លើ​វិស័យ​បង្ហាញ​ម៉ូត​គឺ កញ្ញា ច​ន សុទី​ម៉ា និង ឈុន រក្សា បានបង្ហាញ​សម្រស់​ជាថ្មី​ក្នុង​ដំណើរ​កម្សាន្ត​នៅ​មាត់សមុទ្រ ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​រំជួល​អារម្មណ៍​យ៉ាងខ្លាំង ជាពិសេស​ប្រុសៗ​តែម្តង​។​

​តារា​ស្រី​ពីររូប​នេះ បាន​បង្ហោះ​រូបថត​ក្នុង​ដំណើរ​កម្សាន្ត​ទៅលេង​មាត់សមុទ្រ កាលពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០ ជា​បន្តបន្ទាប់​ធ្វើឱ្យ​អ្នកគាំទ្រ​ពេញចិត្ត អង្រួន​ដល់​បេះដូង​ប្រុសៗ នៅលើ​បណ្តាញ​សង្គម​។​

​រូបថត​របស់ ច​ន សុទី​ម៉ា និង ឈុន រក្សា លើក​នេះ​ពិតជា​ប្លែក​ភ្នែក សិច​ស៊ី ក្នុង​ឈុត​ប៊ី​គី​នី​យ៉ាង​ស្រស់ស្អាត ទាំង​ទឹកមុខ ភាព​ស្និត​ស្នាល ស្រើបស្រាល គួរឱ្យ​ទាក់ទាញ​។

​គួរ​បញ្ជាក់ថា តារា​ស្រី​ទាំងពី​រូបនេះ កំពុង​ឈរ​លំដាប់​តារា​ស្រី​សិច​ស៊ី និង​មាន​ប្រជាប្រិយ​ខ្លាំង​នៅលើ​បណ្តាញ​សង្គម​។

​កញ្ញា ឈុន រក្សា បាន​ជាប់​លំដាប់​រង​ទី​១ បវរកញ្ញា​ចក្រវាល​ក​ម្ពុ​ជា Miss Universe Cambodia 2020 ដែល​ទើប​បញ្ចប់​ការប្រកួត​កាលពីពេល​ថ្មីៗ​នេះ​។ នាង​មាន​អាយុ​២១​ឆ្នាំ កម្ពស់ ១,៧០​ម៉ែត្រ ជា​និស្សិត​ឆ្នាំ​ទី​៤ នៅ​សាលា​ពេទ្យ​យោធា ហៅ​ពេទ្យ​ទាហាន ផ្នែក​វេជ្ជបណ្ឌិត​ទូទៅ​។ រក្សា មាន​ស្រុកកំណើត ខេត្ត​ត្បូងឃ្មុំ ។

​រីឯ​តារា​ម៉ូ​ដែល​កញ្ញា ច​ន សុទី​ម៉ា បាន​ទៅ​ចូលរួម​ប្រកួត​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ​ឆ្នាំ​២០១៩ បានសម្រេច​ក្នុង​ដណ្តើម​មកុដ Top 5 “ Miss Dream girl of the year 2019” ក្នុង​ទីក្រុង Peyaling Jaya ប្រទេស​ម៉ាឡេស៊ី​។ ​ទី​ម៉ា ទើបតែ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ បាន​រយៈពេល​មួយឆ្នាំ​ប៉ុណ្ណោះ ដោយសារតែ នាង​មមាញឹក​នឹង​ការសិក្សា ជាហេតុ​នាំ​នាង​ផ្អាក​សិល្បៈ​មួយរយៈ​អំឡុង​កាលពី​ឆ្នាំ​២០១៨​។ ​បើ​និយាយ​រឿង​ប្រឡង​បវរកញ្ញា​វិញ គឺ​នាង​បាន ប្រលង Miss Grand 2017 ជាប់​លេខ​៣ ប៉ុន្តែ​មិនបាន​បន្តការងារ​សិល្បៈ​ឡើយ​។ រហូតដល់​ឆ្នាំ​២០១៩ នាង​ចូល​ប្រឡង​បវរកញ្ញា​ម្តងទៀត​គឺ Miss Universe Cambodia 2019 ក៏​ជាប់​លេខ​បី​ទៀត ទើប​បន្តការងារ​សិល្បៈ​ពេញលេញ​តែម្តង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular