ដោយៈរ៉ាម៉ន/ភ្នំពេញៈកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកលោកស្រីអាន ផល្លា ភរិយាអភិបាលខណ្ឌប្ញស្សីកែវ និងលោកស្រី សួស សូលីដា ជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ បានដឹកនាំក្រុមការងារអនុសាខាខណ្ឌ និងក្រុមការងារតាមបណ្ដាសង្កាត់ ចូលរួមបុណ្យសព និងចែកអំណោយដល់ ប្រជាពលរដ្ឋ០២ គ្រួសារនៅសង្កាត់ចំនួនពីរ ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ។
គ្រួសារទាំង២ខាងលើមាន ១.អតីតគ្រូបង្រៀននៅវិទ្យាល័យ ជា ស៊ីម ចំរើន រដ្ឋ មានទីតាំងនៅសង្កាត់ស្វាយប៉ាក និងបានឧបត្ថម្ភ គ្រឿងបរិភោគ និងថវិកាមួយចំនួន និង ២.សពម្ដាយបង្កើតរបស់ លោកស្រី សូ សុម៉ារីន បុគ្គលិករដ្ឋបាលខណ្ឌប្ញស្សីកែវ មានទីតាំងនៅភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ និងបានឧបត្ថម្ភ គ្រឿងបរិភោគ និងថវិកាមួយចំនួន៕