កូ​វីដ​-១៩៖ វិជ្ជមាន​ថ្មី​០២​នាក់​, ម្នាក់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា និង​មិនមាន​អ្នកជា​សះស្បើយ​

​ដោយៈ​វិវឌ្ឍន៍ៈ​/​ភ្នំពេញៈ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ស្តីពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា បានឱ្យដឹងថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​នេះ មាន​ករណី​វិជ្ជមាន​ថ្មី​ចំនួន​០២​នាក់ ដោយ​ម្នាក់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា និង មិនមាន​ករណី​ជាសះស្បើយ​ទេ​។​

​ករណី​វិជ្ជមាន​វីរុស​កូ​រីដ​-១៩ ចំនួន ០២​នាក់ មាន​៖

១.​ជា​អ្នកពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា គឺជា​បុរស​ជនជាតិខ្មែរ​ឈ្មោះ ខន ប្រសើរ អាយុ ៣៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​ទៅ​ហាង Zando សាខា​បឹង​កេងកង ដែល​បាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០៥​នាក់​រួចមកហើយ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំនួន​០២​នាក់ (​ស្រី​០១​នាក់ ប្រុស​០១​នាក់​) និង​នៅ​មណ្ឌល​សុខភាព​ចាក់​អ​ង្រៃ​ចំនួន​០៣​នាក់ (​ស្រី​០១​នាក់ ប្រុស​០២​នាក់​)​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ខាងលើនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជ ធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ។​

២. ជា​អ្នកដំណើរ​ចូលមក​កម្ពុជា ដែល​មិនមាន​ពាក់ព័ន្ធ​ទៅនឹង ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា គឺជា​បុរស​ជនជាតិខ្មែរ​ឈ្មោះ យី វាសនា អាយុ ២៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ឃុំ​ទួល​ព្រិច ស្រុក អង្គស្នួល ខេត្តកណ្តាល គាត់​ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន ដោយ​ឆ្លងកាត់​ប្រទេស​កូរ៉េខាងត្បូង តាម​ជើង​ហើរ មកដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ដែល​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​២ នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុរស​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។

​សូម​កត់សម្គាល់ថា​៖ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ៥០​នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​បុគ្គល​ខាងលើនេះ​ផងដែរ​។ មាន​បុរស​ចំនួន ០២​នាក់ បានធ្វើ​តេស្ត​លើក​ទី ២ នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ពួកគាត់ នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ ដែល​លទ្ធផល​បង្ហាញថា មាន​បុរស​ជនជាតិខ្មែរ ០២​នាក់ រកឃើញ វិជ្ជមាន​វីរុស​កូ​វីដ​-១ ៩ ដែល​បច្ចុប្បន្ននេះ​កំពុង​សម្រាក​នៅ មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។ រីឯ អ្នកដំណើរ​ចំនួន ៨៧​នាក់ ដែល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ នោះ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​មណ្ឌល​ទ័ពអាកាស​ចំនួន​៣៥​នាក់ និង​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ១២​នាក់ ។

​ចំពោះ លទ្ធផល​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ វត្ថុ​សំណាក​ដែល​នៅសល់​ពីថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២០ ចំនួន ៤,៩៩៤​សំណាក បូក​បន្ថែមចំនួន​វត្ថុ​សំណាក​ទទួលបាន​បន្ថែម​នៅ​ថ្ងៃ​ដដែល​ពី​ខេត្ត និង​រាជធានី​ភ្នំពេញ​ដែលជា​ថ្ងៃ​ធ្វើ តេស្ត​លើក​ទី​ពីរ​សម្រាប់ ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា សរុប​មាន​ចំនួន ៣,៧៩២​សំណាក ត្រូវបានធ្វើ វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺមាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន ០១​នាក់ (​ដែលជា​អ្នកជំងឺ ខាងលើនេះ​)​។ ដោយឡែក មាន​នៅសល់​វត្ថុ​សំណាក​ចំនួន ៣,៧២៥​សំណាក​ផ្សេងទៀត ដែល​ត្រូវ​វិភាគ​បន្ត នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០​។ ពីថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ មកដល់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ មាន​មនុស្ស​សរុប ចំនួន ៣៥​នាក់ ហើយ​ដែល​ត្រូវបាន​រកឃើញ​មាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular