Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទេសាភិបាល​ធនា...

ទេសាភិបាល​ធនាគារជាតិ​កម្ពុជា​-​វៀតណាម​ប្រជុំ​ទ្វេភាគី​

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​គណៈប្រតិភូ​ធនា​គារ​ជាតិ​នៃ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ជា ចាន់តូ ទេសា​ភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​គណៈប្រតិភូ​ធនាគា​រ​រដ្ឋ​វៀតណាម ដែល​ដឹកនាំ​ដោយ​លោកស្រី ង្វៀន ធី​ហុង​(Nguyen Thi Hong) ទេសាភិបាល ធនាគារ​រដ្ឋ​វៀតណាម បាន​ជួបប្រជុំ​ទ្វេភាគី តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​កាលពី​ថ្ងៃ​ម្សិលមិញ​។​

គណៈប្រតិភូ​ធនា​គារ​ជាតិ​នៃ​កម្ពុជាដឹកនាំ​ដោយ​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា(រូបថតធនាគារជាតិ)

​មន្ត្រី​ធនាគារជាតិ​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​ជំនួប​ទ្វេភាគី​រវាង​ធនាគារកណ្តាល​ទាំងពីរ​តែងតែ​ត្រូវបាន​រៀបចំ​ឡើង​ជា​រៀងរាល់ឆ្នាំ​ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ទំនាក់ទំនង​មិត្តភាព​រវាង​ធនាគារកណ្តាល​ទាំង​ពីរ​។​ដោយឡែក​សម្រាប់​កិច្ច​ប្រជុំបាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ​និង​ផ្លែផ្កា​ដោយ​ថ្នាក់ដឹកនាំ​ធនាគារ​កណ្តាល​ទាំងពីរ​បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​លើ​ស្ថានភាព​សេដ្ឋកិច្ច​និង​ធនាគារ​នៃ​ប្រទេស​ទាំងពីរ​និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ធនាគារកណ្តាល​ទាំងពីរ​ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការរីកចម្រើន​នៃ​វិស័យ​ធនាគារ​និង​សេដ្ឋកិច្ច​ក្នុងប្រទេស​ទាំងពីរ​។​

​ប្រភព​ដដែល​បន្តថា​អង្គប្រជុំ​បានកំណត់​ទិសដៅ​ការងារ​អាទិភាព​និង​បន្ត​កិច្ចសហប្រតិបត្តិការ​ក្រោម​អនុស្សរណ​យោគយល់​ដែល​បានធ្វើ​បច្ចុប្បន្ន​កម្ម​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៧​និង​បង្កើន​វិសាលភាព​លើ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​និង​ព័ត៌មាន​ទៅវិញទៅមក​ពង្រឹង​កិច្ចសហការ​លើ​ការងារ​រួមគ្នា​ដូចជា​ទៅលើ​ការត្រួតពិនិត្យ​លើ​ធនាគារ​ដែលមាន​ប្រតិបត្តិការ​ឆ្លងដែន​នៅក្នុង​ប្រទេស​ទាំងពីរ និង​ការអភិវឌ្ឍ​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់ ព្រមទាំង​ការអភិវឌ្ឍ​ធនធានមនុស្ស​។

គណៈប្រតិភូ​ធនាគា​រ​រដ្ឋ​វៀតណាម ​ដឹកនាំ​ដោយ​លោកស្រី ង្វៀន ធី​ហុង​(Nguyen Thi Hong) ទេសាភិបាល ធនាគារ​រដ្ឋ​វៀតណាម

ធនាគារ​រដ្ឋ​វៀតណាម​បាន​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​រក្សាបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​តាមរយៈ​ការរក្សាបាន​នូវ​ស្ថិរភាព​ថ្លៃ​និង​អត្រា​ប្តូរប្រាក់​និង​ពង្រឹង​ស្ថិរភាព​ប្រព័ន្ធ​ធនាគារ​យ៉ាងរឹងមាំ​ព្រមទាំង​អាច​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បាន​យ៉ាង​ល្អ​។​
​ចំណែក​លោក​ជា​ចាន់តូ​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​វៀតណាម​ដែល​បាន​បន្ត​ផ្តល់​អាហារូបករណ៍​តាមរយៈ​ធនាគារ​រដ្ឋ​វៀតណាម​ដល់​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​សម្រាប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​និង​បណ្ឌិត​នៅ​ប្រទេស​វៀតណាម​ថែមទៀត​ផងដែរ​៕​សរន​

គណៈប្រតិភូ​ធនា​គារ​ជាតិ​នៃ​កម្ពុជាដឹកនាំ​ដោយ​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា(រូបថតធនាគារជាតិ)

គណៈប្រតិភូ​ធនា​គារ​ជាតិ​នៃ​កម្ពុជាដឹកនាំ​ដោយ​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា(រូបថតធនាគារជាតិ)

គណៈប្រតិភូ​ធនា​គារ​ជាតិ​នៃ​កម្ពុជាដឹកនាំ​ដោយ​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា(រូបថតធនាគារជាតិ)

គណៈប្រតិភូ​ធនាគា​រ​រដ្ឋ​វៀតណាម ​ដឹកនាំ​ដោយ​លោកស្រី ង្វៀន ធី​ហុង​(Nguyen Thi Hong) ទេសាភិបាល ធនាគារ​រដ្ឋ​វៀតណាម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular