Home ព័ត៌មានអន្តរជាតិ ទ្រព្យសម្បត្ត...

ទ្រព្យសម្បត្តិ​របស់​មហា​សេដ្ឋី​អាម៉េរិក​កើនឡើង​អំឡុង​ជំងឺ​រាតត្បាត​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ មហាសេដ្ឋី​អាម៉េរិក​បាន​កើន​ទ្រព្យសម្បត្តិ​ជាង​១ លាន​លាន​ដុល្លារ​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​បើ​យោងតាម​ការសិក្សា​កាលពី​ថ្ងៃ​ពុធ​ទី​៩​ធ្នូ​ជា​ហេតុ​ជំរុញ​ឱ្យ​​មាន​ការជជែក​វែកញែក​អំពី​ការយកពន្ធ​ឱ្យ​ខ្ពស់​លើ​ពួក​អ្នក​មាន​។​

​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ​និង​ពលរដ្ឋ​អាម៉េរិក​ដើម្បី​យុត្តិធម៌​ពន្ធ (ATF) បាន​និយាយថា ទ្រព្យសម្បត្តិ​រួម​របស់​មហាសេដ្ឋី​ចំនួន ៦៥១ នាក់​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ពី ២,៩៥​លាន​លាន​​ដុល្លារ​នៅ​ថ្ងៃទី ១៨ ខែ​មីនា​រហូតដល់ ៤,០១ លាន​លាន​ដុល្លារ​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​ធ្នូ​។​

​លោក ហ្វ្រែង ក្លេម៉​ង់ នាយក​ប្រតិបត្តិ​របស់ ATF និយាយថា “​មិន​ធ្លាប់​មាន​ពីមុន​មក​ទេ​ដែល​ជនជាតិ​អាម៉េរិក​ឃើញ​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​បែប​នេះ​ពូនផ្តុំ​ក្នុង​ដៃមនុស្ស​តែ​ប៉ុន្មាន​នាក់​” ដោយ​កត់សម្គាល់ថា ការកើនឡើង​ទ្រព្យសម្បត្តិ​នេះ​គឺ​លើស​ពី​កញ្ចប់​ថវិកា​ជំនួយ ដែល​កំពុង​ពិចារណា​ដោយ​សភា​។​

​លោក​បាន​បន្ថែមថា “​ប្រាក់ចំណេញ​អំឡុង​ជំងឺ​រាតត្បាត​របស់​ពួកគេ​គឺ​ធំធេង​ខ្លាំងណាស់​ដែល​ពួក​មហាសេដ្ឋី​អាម៉េរិក​អាច​ជួយ​បង់​ថវិកា​លើ​ច្បាប់​ស្តី​ពី​កូវី​ដ​១៩ ដ៏​សំខាន់​ហើយ​នៅតែ​មិន​ខាតបង់​នូវ​ទ្រព្យ​​សម្បត្តិ​ពួកគេ​មុនពេល​មាន​ជំងឺ​រាតត្បាត​”​។​

​កាលពី​ថ្ងៃ​អង្គារ សេត​វិមាន​បានបង្ហាញ​នូវ​សំណើ​ថវិកា​សង្គ្រោះ​ចំនួន ៩១៦​ពាន់​លាន​ដុល្លារ​នៅក្នុង​សញ្ញា​ចុងក្រោយ​ដើម្បី​បំបែក​ភាពទាល់ច្រក​រាប់​ខែ​លើ​ជំនួយ​ថ្មី​សម្រាប់​សេដ្ឋកិច្ច​អាម៉េរិក​ដែល​រងគ្រោះ​​ដោយ​វីរុស​កូរ៉ូណា មុន​ពេល​ប្រធានាធិបតី​ដូណាល់ ត្រាំ ចាក​ចេញពី​តំណែង​នៅ​ខែ​មករា​។​

​សំណើ​ថ្មី​នេះ​មាន​ទំហំ​ធំ​ជាង​សំណើ​ថវិកា​ចំនួន ៩០៨ ពាន់​លាន​ដុល្លារ​ដែល​បង្ហាញ​ដោយ​ក្រុម​ព្រឹទ្ធ​សមាជិ​របស់​បក្ស​ទាំង​ពីរ​កាលពី​សប្តាហ៍​មុន​។​

​អ្នកនិពន្ធ​នៃ​ការសិក្សា​នេះ​បាន​និយាយថា ការ​កើន​ទ្រព្យសម្បត្តិ ១ លាន​លាន​ដុល្លារ​នេះ​អាច​ជួយ​បង់ថ្លៃ​នី​មួយៗ​ចំនួន ៣.០០០ ដុល្លារ​សម្រាប់​ប្រជាជន​អាម៉េរិកាំង​ប្រហែល ៣០០ លាន​នាក់​៕

​បាតុករ​ទាមទារ​ឱ្យ​យកពន្ធ​ឱ្យ​ច្រើនៗ​ពី​ពួក​អ្នកមាន​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ខែ​កក្កដា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular