Home ព័ត៌មានអន្តរជាតិ ផា​មេ​ឡា​អំពា...

ផា​មេ​ឡា​អំពាវនាវ​ឱ្យ​ត្រាំ​លើកលែង​ទោស​ឱ្យ​ស្ថាបនិក​វេបសាយ Wikileaks

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អតីត​តារាភាពយន្ត​ក្នុង​រឿង Baywatch នាង​ផា​មេ​ឡា អាន់​ឌឺ​សុន បាន​អំពាវនាវ​ឱ្យ​លោក​ប្រធានាធិបតី​ត្រាំ​លើកលែង​ទោស​ឱ្យ​ស្ថាបនិក​វេបសាយ Wikileaks លោក ជូ​លៀន អា​សាញ ដោយ​បង្ហោះ​រូបថត​ខ្លួន​នាង​នៅ​ក្នុង​ឈុត​ប៊ី​គីនី​នៅលើ Twitter ដើម្បី​ទទួលបាន​ការចាប់អារម្មណ៍​ពី​គាត់​។​

​អតីត​តារា​បង្ហាញ​ម៉ូត Playboy វ័យ​៥៣ ឆ្នាំ​រូប​នេះ​បាន​ផ្សាយ​រូបថត​របស់​នាង​នៅក្នុង​ឈុត​ប៊ី​គីនីពណ៌​សកាន់​ស្លាកសរ​សេរថា “​នាំ​ជូ​លៀន អាសាញ​មក​ស្រុកកំណើត​អូស្ត្រាលី​វិញ​”​ព្រមទាំង​រូបថត​មាន​ខោ​​អាវ​ត្រឹមត្រូវ មាន​ស្លាក​សរសេរថា “​ខ្ញុំ​ជា​ជូ​លៀន អា​សាញ​” កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​៧​ធ្នូ​។​

​តាម​ពាក្យ​ចចាមអារ៉ាម​នាង​អាន់​ឌឺ​សុន​បាន​ណាត់​ទាក់ទង​លោក​អាសាញ​អាយុ ៤៩ ឆ្នាំ​ជា​ជនជាតិ​អូស្ត្រាលី​នៅ​ពេល​គាត់​រស់នៅ​ឯ​ស្ថានទូត​អេក្វាទ័រ​នៃ​ទីក្រុង​ឡុង​ដ៍​ពី​ឆ្នាំ ២០១២-២០១៩​ដើម្បី​ចៀសវាង​​ការចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​នៅក្នុង​ប្រទេស​ស៊ុយអែត​ក៏​ដូច​ជា​ការចោទប្រកាន់​អំពី​ចារកម្ម​នៅ​សហរដ្ឋ​អាម៉េរិក​។​

​វា​ជា​ការប៉ុនប៉ង​ចុងក្រោយបង្អស់​តាម Twitter ដើម្បី​សុំ​ការលើកលែងទោស​ពី​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូបនេះ បន្ទាប់ពី​នាង ស្តែល​ឡា ម៉ូ​រី​ស​ជា​មិត្តស្រី​របស់​អាសាញ​និង​ជា​ម្តាយ​របស់​កូនប្រុស​​ទាំងពីរ​របស់​ពួកគេ បាន​ចេញ​សេចក្តី​អង្វរ​ដល់​លោក​ត្រាំ​នៅ​ទិវា​ថ្លែងអំណរគុណ​ព្រះ (Thanksgiving) បន្ទាប់ពី​លោក​បាន​លើកលែងទោស​ដល់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក ម៉ៃ​ឃើ​ល ភ្លី​ន​។​

​ភ្ជាប់​ជាមួយ​រូបថត​របស់​នា​ង​និង​កូន​ពីរ​នាក់​របស់​លោក​អា​សាញ ដែល​កើត​អំឡុង​ពេល​គាត់​ស្ថិត​នៅ​ស្ថានទូត​នោះ នាង​បាន​សរសេរថា “​ទាំងនេះ​គឺជា​កូនប្រុស​របស់​ជូ​លៀន គឺ ម៉ាក់ និង​ហ្គា​ព្រីល​។ ពួកគេ​ត្រូវការ​ឪពុក​របស់​ពួកគេ​។ គ្រួសារ​របស់​យើង​ត្រូវ​ការជួបជុំ​គ្នា​ជា​ថ្មី​។ ខ្ញុំ​សូម​អង្វ​រលោក សូម​នាំ​គាត់​ត្រឡប់ទៅផ្ទះ​វិញ​សម្រាប់​បុណ្យ​ណូអែល​”៕

​នាង ផា​មេ​ឡា អាន់​ឌឺ​សុន ថត​ក្នុង​ឈុត​ប៊ី​គីនី​សុំ​ឱ្យ​លោកត្រាំ​លើកលែងទោស​ឱ្យ​លោក​អា​សាញ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular