ដោយៈដេប៉ូ/ភ្នំពេញៈក្រុមហ៊ុនស៊ីងបាយអូថេក(Think BioTech)ដែលជាក្រុមហ៊ុនវិនិយោគលើចម្ការដាំកូនឈើ ដ៏ធំជាងគេនៅកម្ពុជាបានបង្ហាញពីគម្រោងថ្មីដ៏ធំមួយសម្រាប់ឆ្នាំ២០២០ខាងមុខ។ផែនការនោះគឺការដាំកូនឈើប្រភេទប្រេងខ្យល់សម្រាប់បម្រើលើឧស្សាហកម្មកែច្នៃឈើនៅប្រទេសកម្ពុជា។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានៅអំឡុងដឹកនាំក្រុមអ្នកសារព័ត៌មានចុះទស្សនកិច្ចនៅចម្ការឈើដាំរបស់ក្រុមហ៊ុនស៊ីងបាយអូថេកកាលពីខែកញ្ញាកន្លងទៅ(រូបថតដេប៉ូ)
ក្រុមហ៊ុនស៊ីងបាយអូថេកធ្លាប់បានប្រកាសនាកន្លងមកហើយពីគម្រោងរបស់ខ្លួនក្នុងផែនការដាំកូនឈើជាង ៣០ លានដើមរបស់ខ្លួនក្នុងរយៈពេល៤ឆ្នាំចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើ ក្នុងវិស័យឧស្សាហកម្មកែច្នៃឈើ ដែលបច្ចុប្បន្នកម្ពុជាកំពុងត្រូវការខ្លាំង ជាពិសេសនៅក្នុងវិស័យសំណង់ ដែលកំពុង តែត្រូវការឈើកែច្នៃខ្លាំងសម្រាប់បម្រើឱ្យការសាងសង់សំណង់ផ្សេងៗ។
ការវិនិយោគចម្ការឈើដាំនេះដែរកន្លងមកត្រូវបានសាទរដោយមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានដែលចាត់ទុកចម្ការឈើដាំជាជម្រើសថ្មីមួយដើម្បីកាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិហួសកំណត់និងដើម្បីចូលរួមការពារធនធម្មជាតិដែលកម្ពុជានៅសល់នាពេលបច្ចុប្បន្នឱ្យបានគង់វង្ស។
លោក លូ ឈូឆាង នាយកក្រុមហ៊ុនស៊ីងបាយអូថេក (ខេមបូឌា)បាននិយាយឲ្យដឹងកាលពីថ្ងៃទី៩ ខែធ្នូថា ចាប់តាំងពីដើមខែធ្នូមក ក្រុមហ៊ុនស៊ីងបាយអូថេកបាននិងកំពុងឈូសឆាយសម្អាត ដីចន្លោះពី ៨.០០០ ទៅ ១០.០០០ ហិកតា នៅលើផ្ទៃដីសរុបលើផ្ទៃដីសរុបទំហំ ៣៤.០០៧ ហិកតា នៅលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលក្រុមហ៊ុនបានទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ដីព្រៃរបស់រដ្ឋសម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាល ព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។
ក្រុមហ៊ុនស៊ីងបាយអូថេកគ្រោងដាំកូនឈើជាង១០លានដើមក្នុងឆ្នាំ២០២១ដើម្បីបម្រើលើវិស័យឧស្សាហកម្មឈើកែច្នៃ
លោកនាយកក្រុមហ៊ុន បានបញ្ជាក់ថា នៅក្នុងការឈូសឆាយដីសម្រាប់ដាំកូនឈើនេះ ក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា)មានលិខិតអនុញ្ញាតត្រឹមត្រូវពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងការឈូសឆាយលើផ្ទៃដីទាំងអស់ដែលជាផ្ទៃដីព្រៃរិចរិលស្ថិតក្នុងទំហំដីដែលបានទទួលសិទ្ធិប្រើប្រាស់សម្រាប់ធ្វើចម្ការឈើដាំបម្រើក្នុងវិស័យឧស្សាហកម្មហើយក្រុមហ៊ុនបានបង់ថ្លៃសួយសារនិងបុព្វលាភផលអនុផលព្រៃឈើដែលបានពីការឈូសឆាយស្របតាមគោលការណ៍កំណត់។
លោកបន្តថា ក្រុមហ៊ុនបានត្រៀមដាំកូនឈើប្រភេទប្រេងខ្យល់ ចន្លោះពី ១០ ទៅ១២ លានដើមនៅអំឡុងខែឧសភា ឆ្នាំ២០២១ ខាងមុខពេលចាប់ផ្តើមរដូវវស្សា។
លោកនាយកក្រុមហ៊ុនស៊ីងបាយអូថេកបានឱ្យដឹងថានៅឆ្នាំ២០២០នេះក្រុមហ៊ុនបានដាំកូនឈើប្រភេទប្រេងខ្យល់បានចំនួនជាង៣.០០០ហិកតាមិនបានគ្រប់តាមផែនការកំណត់ចំនួន៥.០០០ហិកតាដោយសារតែរដូវវស្សាចាប់ផ្តើមយឺតនិងខណៈកម្ពុជាក៏ដូចជាពិភពលោកទាំងមូលជួបប្រទះនឹងវិបត្តិនៃជំងឺឆ្លងកូវីដ-១៩។
លោកលូឈូឆាងបានបន្ថែមថាទាំងឆ្នាំ២០១៩និងឆ្នាំ២០២០ក្រុមហ៊ុនស៊ីងបាយអូថេកបានដាំកូនឈើប្រភេទប្រេងខ្យល់បានចំនួនជិត៤លានដើមហើយរំពឹងថានឹងចាប់ផ្តើមទទួលផលនៅឆ្នាំ២០២៣ខណៈដើមឈើបច្ចុប្បន្នមានការលូតលាស់បានល្អប្រកបដោយគុណភាព។ លោកលូ ឈូឆាង បានបញ្ជាក់ថា នៅឆ្នាំ២០២១ ខាងមុខនេះ ក្រុមហ៊ុននឹងខិតខំឱ្យ កាន់តែខ្លាំងដើម្បីដាំកូនឈើឱ្យបានបន្ថែមទៀតក៏ដូចជាបង្កើតការងារជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍នៅជុំវិញតំបន់នោះ។
លោកថា “ចម្ការឈើដែលដាំនេះនឹងទទួល បានផលក្នុងរយៈពេល ៥ ឆ្នាំក្រោយការដាំដុះ ហើយផលឈើដែលទទួលបាន នឹងត្រូវប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ការកែច្នៃបម្រើឱ្យ៊ការផលិតកែច្នៃឈើក្នុងប្រទេសដែលកំពុងតែមានតម្រូវការខ្ពស់”។
ជុំវិញបញ្ហាការដាំកូនឈើនេះដែរលោកបានបញ្ជាក់បន្ថែមថាតទៅថ្ងៃមុខ កម្ពុជាមានតម្រូវការខ្ពស់ក្នុងឧស្សាហកម្មកែច្នៃឈើ ដូច្នេះក្រុមហ៊ុនក៏ត្រូវការផ្ទៃដីបន្ថែម ដើម្បីពង្រីកឧស្សាហកម្មចម្ការឈើដាំរបស់ខ្លួនលើសពីអ្វីដែលមានបច្ចុប្បន្ននេះ និងក៏សូមអំពាវនាវ ដល់ពលរដ្ឋដែលមានដីទំនេរ អាចវិនិយោគលើចម្ការឈើដាំ។ជាមួយគ្នាក្រុមហ៊ុននឹង ពង្រីកកិច្ចសហការជាមួយប្រជាសហគមន៍នានាដែលមានដីទំនេរដើម្បីដាំចម្ការឈើដាំ បង្កើតសេដ្ឋកិច្ច នៅមូលដ្ឋាន បង្កើតការងារនិងបង្កើនចំណូលជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថាទាក់ទងនឹងការវិនិយោគចម្ការឈើដាំនៅកម្ពុជានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានៅអំឡុងដឹកនាំក្រុមអ្នកសារព័ត៌មានចុះទស្សនកិច្ចនៅចម្ការឈើដាំរបស់ក្រុមហ៊ុនស៊ីងបាយអូថេកកាលពីខែកញ្ញាកន្លងទៅដោយបានបង្ហាញការគាំទ្រនិងបានថ្លែងថាការវិនិយោគលើចម្ការឈើដាំពិតជាមានសារៈសំខាន់ព្រោះវានឹងជួយកាត់បន្ថយសម្ពាធមកលើការប្រើប្រាស់ឈើធម្មជាតិហើយការបង្កើតឱ្យមានឧស្សាហកម្មកែច្នៃឈើនេះ ក៏នឹងជួយបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ចូលរួមក្នុងកំណើនសេដ្ឋកិច្ចជាតិ។
លោក រដ្ឋលេខាធិការ បានថ្លែងថា”ការបង្កើតចម្ការឈើដាំគឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិនិងចូលរួមពង្រឹងការអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាននាពេលបច្ចុប្បន្ន”។
លោក រដ្ឋលេខាធិការបានកត់សម្គាល់ពី ក្រុមសកម្មជននយោបាយមួយចំនួន ដែលជ្រកក្រោមស្លាកអ្នកបរិស្ថាននិងអ្នកការពារព្រៃឈើ តែងតែព្យាយាមបំផ្លាញឧស្សហកម្មចម្ការឈើដាំនៅកម្ពុជា និងបន្តចិញ្ចឹមទំនាស់នៅក្នុងបញ្ហាធនធានធម្មជាតិដោយរៀបចំរបាយការណ៍បំផ្លើសការពិតនានា។
ទាក់ទងទៅនឹងវិស័យព្រៃឈើនៅកម្ពុជាវិញត្រូវបានលោកនេត្រភក្ត្រាបញ្ជាក់ថាបច្ចុប្បន្ននេះប្រទេសកម្ពុជាមានធនធានធម្មជាតិនិងជីវៈចម្រុះដ៏សំបូរបែប។ព្រៃឈើគ្របដណ្តប់៤៦,៨៦%នៃផ្ទៃប្រទេសដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។មកទល់បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានបង្កើតផ្ទៃដីតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,៣ លានហិកតា ដែលធ្វើឱ្យកម្ពុជាឈរលំដាប់ទី ២ នៅអាស៊ីបន្ទាប់ពីប្រទេសប៊ូតាន។កម្ពុជាក៏ទទួលបាននូវការកោតសរសើរពីសហគមន៍អន្តរជាតិថាបានអនុវត្តបានល្អលើការការពារនិងអភិរក្សជីវៈចម្រុះនិងបរិស្ថានព្រមទាំងបានកសាងកេរ្តិ៍ឈ្មោះល្អនៅក្នុងឆាកអន្តរជាតិលើទីផ្សារឥណទានកាបូនស្ម័គ្រចិត្តថែមទៀតផង៕សរន