Home ព័ត៌មានជាតិ សន្តិសុខ រថយន្តបុក​ម៉ូ...

រថយន្តបុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​, ស្លាប់​ម្នាក់ នៅ​ស្រុក​បសេដ្ឋ​

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក បណ្តាល​​​ឱ្យស្លាប់​មនុស្សម្នា​ក់​ភ្លាមៗ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣០ និង​៣១ នៅ​ចំណុច​ភូមិ​ត្រពាំង​ស្យា ឃុំ​ស្វាយ​រំពារ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​ល្ងាច​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ស្រុក​បសេដ្ឋ​បានឱ្យដឹងថា​មុន​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ​សិន ស្រស់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​បឹង​ព័ត ឃុំ​ស្តុក ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ បើកបរ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង ម៉ាក​ហុងដា វ៉េវ ពណ៍​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ត្រូវ​រថយន្ត​មួយគ្រឿង​មិន​ស្គាល​ម៉ាក ដែល​បើកបរ​ពី​ត្បូង​ទៅ​ជើង​បុក​កិន​ជនរងគ្រោះ ដែលជា​អ្នក​បើ​បរ​ម៉ូតូ​សន្តោងរ​ម៉ក់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។ រីឯ​រថយន្ត​បាន​បន្ថែម​ល្បឿន​គេចខ្លួនបាត់​។​

​ក្រោយ​កើតហេតុ​មន្ត្រីនគរបាល​ជំនាញ​បានប្រគល់​សព​ជនរងគ្រោះ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​វត្ថុតាង​ម៉ូតូ និង​រ៉ឺម៉ក​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​បសេដ្ឋ និង​បន្ត​ស្រាវ​ជាវ​រក​រថយន្ត​បង្ក​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular