Home ព័ត៌មានអន្តរជាតិ អតីត​ស្តេច​អេ...

អតីត​ស្តេច​អេ​ស្ប៉ាញ​សងបំណុ​លពន្ធ ចំ​ពេល​កំពុង​មាន​ការ​ស៊ើបអង្កេត​ហិរញ្ញវត្ថុ​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ម៉ា​ឌ្រី​ដ ៖ ក្រុមហ៊ុន​ច្បាប់​ដែល​តំណាងឱ្យ​ទ្រង់ វ័ន កា​ឡូ​ស​ទី​១ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៩​ធ្នូ​ថា អតីតព្រះមហាក្សត្រ​របស់អេ​ស្ប៉ាញ​បានសង​ថ្លៃ​ពន្ធ​ឱ្យទៅ​អាជ្ញាធរព​ន្ធ​ជិត ៦៨០.០០០ អឺរ៉ូ (៨២១.០០០ ដុល្លារ​) បន្ទាប់ពី​ការប្រកាស​ដោយ​ស្ម័គ្រចិត្ត​អំពី​ប្រាក់ចំណូល ដែល​មិន​បាន​បង្ហាញ​ពីមុន​។​

​អតីត​ស្តេច​អង្គ​នេះ​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុង​ទីក្រុង​អា​ប៊ូ​ដា​ប៊ី កន្លែង​ដែល​ទ្រង់​បាន​ផ្លាស់​ទៅ​នៅ​គង់​ប្រថាប់​ក្នុង​ខែសីហា​ចំ​ពេល​មាន​រឿងអាស្រូវ​ហិរញ្ញវត្ថុ​កាន់តែ​ជ្រៅ​។​

​មេធាវី​របស់​ទ្រង់​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ គឺ​លោក ចា​វី​យ៉េ សាន់​ឆេស ជុន​កូ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​អ៊ីមែល​ថា​ទ្រង់​វ័ន​កា​ឡូ​ស​ទី​១​បាន​ប្រកាស​ដោយ​ខ្លួន​ទ្រង់​នូវ​ប្រាក់​ចំណូល​ដែល​​មិន​បាន​ប្រកាស​ពី​មុន និង​សង​ថ្លៃ​ពន្ធ​កាលពី​ថ្ងៃ​ពុធ​សរុប ៦៧៨.៣៩៣,៧២ អឺរ៉ូ​។​

​អតីតព្រះមហាក្សត្រ​អង្គ​នេះ​បាន​ផ្លាស់​ទៅ​រស់នៅ​អារ៉ាប់​អេ​មី​រ៉ា​ត​បន្ទាប់​ពី​លេច​ឮ​ដំណឹង​ថា​ទ្រង់​បាន​ក្លាយ​ជា​គោលដៅ​នៃ​ការស៊ើបអង្កេត​ជា​ផ្លូវការ​ដោយ​រដ្ឋអាជ្ញា​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​​និង​ស្វីស​ចំពោះ​លទ្ធភាព​នៃ​ការប្រ​ព្រឹ​ត្ត​ខុស​ផ្នែក​ហិរញ្ញវត្ថុ​។​

​មេធាវី​របស់​ទ្រង់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ទ្រង់​វ័ន​កា​ឡូ​ស​ទី​១ “​នៅតែ​អាច​ទាក់ទង​ជួប​គ្នា​បាន​ដោយ​រដ្ឋអាជ្ញា​សម្រាប់​នីតិវិធី​ឬ​សកម្មភាព​ណាមួយ ដែល​ពួកគេ​អាចអនុវត្ត​”​។​

​រដ្ឋាភិបា​លអេ​ស្ប៉ាញ​និយាយថា អតីតព្រះមហាក្សត្រ​អង្គ​នេះ​មិន​សម​នឹង​ទទួល​ការយកចិត្តទុកដាក់​ពិសេស​ពី​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​នោះទេ​៕

ទ្រង់​វ័ន​កា​ឡូ​ស​ទី​១ បច្ចុប្បន្ន​កំពុង​គង់ប្រថាប់​នៅ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular