Home ព័ត៌មានជាតិ សុខាភិបាល សម្ដេច​ក្រឡាហ...

សម្ដេច​ក្រឡាហោម ក្រុមគ្រួសារ កងការពារ បានធ្វើ​តេស្ត​ជំងឺ​កូ​វីដ​-១៩ លើក​ទី​២ លទ្ធផល​អវិជ្ជមាន​ទាំងអស់​

ដោយៈ​ទេព មង្គល / ភ្នំពេញៈ នៅ​ថ្ងៃទី​១០ ខែធ្នូ នេះ ខុទ្ទកាល័យ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សូម​ជម្រាបជូន សាធារណជន មេត្តា​ជ្រាប​ជាថ្មី​ថាៈ តាម​ការបញ្ជាក់​របស់ ក្រសួងសុខាភិបាល សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រុមគ្រួសារ កងការពារ ព្រមទាំង​មន្ត្រី សំខាន់ៗ​ទាំងអស់ ដែល​បានធ្វើ​តេស្ត ជំងឺ​កូ​វីដ​-១៩ លើក​ទី​២ គឺ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ដោយ​អវិជ្ជមាន​ទាំងអស់​។​

​នៅពេលនេះ សម្ដេច​ក្រឡាហោម នៅតែ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​អនុវត្តតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ជា​បន្តទៀត ហើយ​សម្ដេច​ក្រឡាហោម ក៏​សូម​អំពាវនាវ​ដល់ បងប្អូន​ជនរួមជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ សូម​បន្ត​អនុវត្ត តាម​ការណែនាំ​របស់ ក្រសួង​សុខា​ភិ បាល​ឱ្យបាន​ខ្ជាប់ខ្ជួន​៕/V​

សម្ដេច​ក្រឡាហោម ក្រុមគ្រួសារ កងការពារ បានធ្វើ​តេស្ត​ជំងឺ​កូ​វីដ​-១៩ លើក​ទី​២ លទ្ធផល​អវិជ្ជមាន​ទាំងអស់​

សម្ដេច​ក្រឡាហោម ក្រុមគ្រួសារ កងការពារ បានធ្វើ​តេស្ត​ជំងឺ​កូ​វីដ​-១៩ លើក​ទី​២ លទ្ធផល​អវិជ្ជមាន​ទាំងអស់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular