Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូង...

កូរ៉េខាងត្បូង​ប្រញាប់ប្រញាល់​សង់​បន្ទប់កុង​តេនឺ​ដាក់គ្រែ​អ្នក​អ្នកជំងឺ​កូវី​ដ​១៩​

ប្រែ​សម្រួលៈ​វាសនា​/​សេ​អ៊ូ​ល​៖​អាជ្ញាធរ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ធ្នូ បាន​ប្រញាប់ប្រញាល់​សង់​គ្រែពេទ្យ​បន្ថែម​ដើម្បី​ទទួល​អ្នកជំងឺ​កូវី​ដ​១៩​ដែល​ចេះ​តែ​កើន​ចំនួន ដោយ​សង់​បន្ទប់​ពេទ្យ​បែបកុងតេ​នឺ​ទំនិញ​​នៅពេល​បណ្តា​មន្ទីរពេទ្យ​កំពុង​កក​ណែន​ដោយសារ​អ្នកជំងឺ​កូវី​ដ​១៩​ដែល​កំពុង​វាយប្រហារ​ប្រទេស​នេះ​នៅ​រលក​ទី​៣​។​

​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ពុធ បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៦៨២​នាក់ បន្ទាប់​ពី​៦៨៦​នាក់​បាន​ឆ្លង​កាល​ពី​មួយ​ថ្ងៃមុន​។​វា​ជា​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​ចាប់តាំងពី​ការ​ឆ្លងកូវី​ដ​១៩​ត្រូវបាន​​រកឃើញ​ដំបូង​នៅក្នុង​ប្រទេស​នេះ​កាលពី​ខែ​មករា​។​

​សូមបញ្ជាក់ថា​នៅ​មួយ​សប្តាហ៍​មក​នេះ កូរ៉េខាងត្បូង​កត់ត្រា​ឃើញ​អ្នក​ឆ្លង​ថ្មី​ជា​មធ្យម​មួយថ្ងៃ​៦០០​នាក់ ដោយសារ​តែ​ការឆ្លង​ជា​កញ្ចុំ​តូចៗ​ដែល​ពិបាក​តាមរក​ប្រភព​នៅ​ក្នុង​និង​ជុំវិញ​ទីក្រុង​សេ​អ៊ូ​ល​ដែល​​មាន​ប្រជាជន​រស់នៅ​ច្រើន​។​

​ការ​ផ្ទុះ​ឡើង​ការឆ្លង​វីរុស​កូរ៉ូណា​ជា​ថ្មី​នេះ​នាំអោយ​មាន​ការព្រួយបារម្ភ​អំពី​ការ​ខ្វះ​គ្រែពេទ្យ​ទទួល​អ្នកជំងឺ និង​នាំអោយ​ទីក្រុង​សេ​អ៊ូ​ល​ចាប់ផ្តើម​ដាក់​គ្រែពេទ្យ​នៅក្នុង​បន្ទប់កុងតេ​នឺ​ជា​លើកដំបូង​ចាប់តាំងពី​ការ​​ផ្ទុះ​កូវី​ដ​១៩​នៅក្នុង​ប្រទេស​នៅ​អាស៊ី​ខាងកើត​មួយ​នេះ​។​

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​សុខាភិបាល​មាន​ផែនការ​បង្កើត​ទីតាំង​ធ្វើតេស្តិ៍​បណ្តោះអាសន្ន​ប្រមាណ​១៥០​កន្លែង​នៅ​មហា​តំបន់​សេ​អ៊ូ​ល​ដើម្បី​ខិតខំ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​នេះ​៕

​បន្ទប់ពេទ្យបែបកុងតេ​នឺ​ទំនិញ​ត្រូវ​បាន​សង់ដាក់​ដាក់​គ្រែ​អ្នកជំងឺ​កូវី​ដ​១៩ នៅពេល​ការឆ្លង​កើន​ជាង​៦០០​នាក់​ថេរ​ក្នុង​មួយថ្ងៃ​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular