Home ព័ត៌មានជាតិ សុខាភិបាល អាជ្ញាធរ​ស្រុ...

អាជ្ញាធរ​ស្រុក​ស្នួល បានសម្រេច បិទបណ្តោះអាសន្ន​សណ្ឋាគារ ចម្ប៉ា ពេជ្រ​

ដោយៈ ស​រិ​ទ្ធ / ក្រចេះ ៖ លោក សាម ណា​ល់ អភិបាលស្រុក​ស្នួល បាន​បញ្ជាក់ថា អាជ្ញាធរ​បានសម្រេចបិទ​សណ្ឋាគារ «​ចម្ប៉ា ពេជ្រ​» ស្ថិតនៅ​ទីរួមស្រុក​ស្នួល ខេត្តក្រចេះ (​ជិត​សាលាស្រុក​ស្នួល​) ជា​បណ្តោះអាសន្ន នៅ​រសៀល​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ ដោយសារ​ឈ្មោះ អិត កុ​ម៉ា​ល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​សង្កាត់ បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ក្រសួងសុខាភិបាល បញ្ជាក់​ពី​វិជ្ជមាន​កូ​វីដ​នោះ បាន​ទៅ​ស្នាក់នៅ​មួយ​យប់ កាលពី​ថ្ងៃទី​៣០ វិច្ឆិកា និង​រំលង​ចូល​ថ្ងៃទី​១ ខែធ្នូ មុននឹង​ទៅ​ខេត្តមណ្ឌលគិរី​។​

​សម្រាប់​ក្រុមគ្រួសារ និង​បុគ្គលិក សណ្ឋាគារ​មួយ​នេះ ចំនួន ៦២ នាក់ ត្រូវបាន​ឲ្យ​ស្នាក់នៅ​ខាងក្នុង និង​យក​សំណាក​ទៅធ្វើ​តេស្ត ៕/V

អាជ្ញាធរ​ស្រុក​ស្នួល បានសម្រេច បិទ​សណ្ឋាគារ ចម្ប៉ា ពេជ្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular