ប្រែសម្រួលៈវាសនា/តូក្យូ៖ការផ្ទះជំងឺផ្តាសាយបក្សីនៅប្រទេសជប៉ុនកាន់តែអាក្រក់ទៅដោយតំបន់២ទៀតបានរាយការណ៍ការស្លាប់សត្វមាន់និងនាំអោយមានការបិទតំបន់នោះកាលពីថ្ងៃព្រហស្បតិ៍ទី
១០ធ្នូ ក្រោយពីរដ្ឋាភិបាលចេញបញ្ជាអោយបាញ់ថ្នាំសម្លាប់មេរោគនៅគ្រប់កសិដ្ឋានចិញ្ចឹមមាន់ទាំងអស់នៅក្នុងប្រទេស។
ផ្តាសាយបក្សី ដែលទំនងជានាំមកដោយពួកបក្សីផ្លាស់ទីតាមរដូវមកពីអាស៊ីនិងអឺរ៉ុប ឥឡូវបានឆ្លងរាលដាលដល់៨តំបន់(ខេត្ត)ក្នុងចំណោម៤៧តំបន់របស់ជប៉ុន។
នៅពេលអ្នកវិទ្យាសាស្ត្រនិយាយថា វីរុសផ្តាសាយបក្សីមិនអាចចម្លងមកមនុស្សតាមរយៈស៊ុតនិងសាច់បក្សី គេនៅតែមានការបារម្ភខ្លាចក្រែងវាធ្វើការបំលែងរូបនិងឆ្លងមកមនុស្សបង្កជាជំងឺឆ្លងមួយដូចកូវីដ១៩ ដែលកំពុងវាយប្រហារពិភពលោកសព្វថ្ងៃ។
ការផ្ទុះជំងឺផ្តាសាយបក្សីនេះ បានចាប់ផ្តើមកាលពីខែមុននិងកាលពីថ្ងៃពុធរដ្ឋាភិបាលបានអំពាវនាវអោយមានការបាញ់ថ្នាំសម្លាប់មេរោគនៅកសិដ្ឋានចិញ្ចឹមបក្សីទាំងអស់នៅទូទាំងប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលវីរុសនេះ។
មាន់ទាជាង២លានក្បាលត្រូវបានសម្លាប់ចោលចាប់តាំងពីការផ្ទុះជំងឺនេះមក ក្រោយពីមាន់ជាង១៣០.០០០ក្បាលទៀតត្រូវបានសម្លាប់ចោលនៅតំបន់អូអ៊ីតា និង វ៉ាកាយ៉ាម៉ា៕
មន្ត្រីជប៉ុនក្នុងសម្លៀកបំពាក់ការពារមេរោគ ចុះទៅកសិដ្ឋានចិញ្ចឹមមាន់មួយនៅតំបន់មីតូយ៉ូ