ចាប់ខ្លួន​យុវជន​ម្នាក់​ដែល​ប្រើ​ហិង្សា​ដោយ​ចេតនា​ទៅលើ​យុវជន​ម្នាក់ បញ្ជូនទៅ​តុលាការ

981
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​ជីក្រែង​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​យុវជន​រូបនោះ​បាន​ប្រើ​អំពើហិង្សា​ដោយ​ចេតនា បាន​វាយ​ទាត់​ធាក់​ទៅលើ​ជនរងគ្រោះ​ម្នាក់ បណ្តាល​ឲ្យ​របួសធ្ងន់​រហូត​សន្លប់​បាត់ស្មារតី​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃទី​២១ ខែមេសា​ឆ្នាំ​២០១៨ ស្ថិតនៅតាម​វាលស្រែ​ក្បែរ​ប្រឡាយទឹក ក្នុងភូមិ​ជ័យ​បូរ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ជីក្រែង បាន​និយាយថា ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន គឺមាន​ឈ្មោះ ហួត គឹម​ហ៊រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ជ័យ​បូរ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ចំណែក​ជនរងគ្រោះ​មានឈ្មោះ ពៀត ជន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ជីក្រែង បាន​បន្តថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​និយាយថា កាលពី​ម៉ោង ១៤​និង ៣០​នាទី ថ្ងៃទី​២១​ខែមេសា ខណៈពេលដែល​ឃើញ​ជនរងគ្រោះ​ចេញពី​ស៊ីការ ហើយ​មាន​លក្ខណៈ​ស្រវឹងស្រា​ផង ខ្លួន​បាន​វាយ​និង​ដៃ ទាត់​ធាក់​តន្ត្រំ និង​ជើង​ទៅលើ​ជនរងគ្រោះ រហូតដល់​សន្លប់​បាត់ស្មារតី​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិត​បាន​ប្រព្រឹត្ត​មែន ដោយសារតែ​ជនរងគ្រោះ​ចេះតែ​មក​ទាក់ទង​ស្នេហា​ជាមួយ​បងស្រី​របស់ខ្លួន​។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម