Home ព័ត៌មានជាតិ សន្តិសុខ ម៉ូតូបុកម៉ូតូ...

ម៉ូតូបុកម៉ូតូ បណ្តាលឲ្យមនុស្ស ៥នាក់រងរបួស

ដោយៈ សរិទ្ធ/ភ្នំពេញៈ យុវជនម្នាក់ បានបើកម៉ូតូ យ៉ាងលឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ជិះដោយប្ដីប្រពន្ធ និងកូន មានគ្នា ៤ នាក់ ចំពីចំហៀង ពេញទំហឹង បណ្ដាលឲ្យរលាត់មុខមាត់ និងខ្លួនប្រាណ ចេញឈាម តែរងរបួសស្រាល កាលពីម៉ោង ៩ និង២០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមផ្លូវ ៦០ ម៉ែត្រ កែងផ្លូវបេតុងគ្មានលេខ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សាក្សីដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ រួមទាំងប្រពន្ធ និងកូនៗ មានគ្នា ៤ នាក់ បានជិះម៉ូតូម៉ាក SUZUKI Viva ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1I-9698 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ទិសដៅពីខាងជើង ទៅខាងត្បូង។ ខណៈមកដល់កន្លែងកើតហេតុ ម៉ូតូម៉ាក SUZUKI Viva នេះ ក៏បានបត់ឆ្វេងឆ្លងផ្លូវ បំណងចូលផ្លូវបេតុង តែពេលឆ្លងជិតផុត ក៏មានយុវជនម្នាក់ ជិះម៉ូតូម៉ាក Honda scoopy ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1AG-0284 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ទិសដៅពីខាងត្បូង មកខាងជើង ក្នុងល្បឿនលឿន ហើយមិនប្រយ័ត្ន ក៏បានបុកម៉ូតូ SUZUKI Viva កំពុងឆ្លងផ្លូវចំពីចហៀង ពេញទំហឹង បណ្ដាលឲ្យមនុស្ស ដួលពេញផ្លូវ និងមានអ្នករលាត់មុខមាត់ ទាំងខ្លួនប្រាណ។ រីឯម៉ូតូ SUZUKI Viva រងការខូចខាតតិចតួច ក៏ប៉ុន្តែម៉ូតូ Honda scoopy រងការខូចខាត យ៉ាងដំណំ ។ ក្រោយកើតហេតុ ភាគីទាំងពីរ បានដោះស្រាយគ្នា មួយសន្ទុះ  ក៏យល់ព្រមយកម៉ូតូ ទៅជួសជុល និងលាងរបួសរៀងៗខ្លួន ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular