Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យបីនាក...

ជនសង្ស័យបីនាក់ ករណីឆក់ទូរស័ព្ទដៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ដោយៈ រ៉ាម៉ន-អង្គារហេង/ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន បីនាក់ ករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខតារាងបាល់ ផ្លូវ១៩៥៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ។

សមត្ថកិច្ច បានឱ្យដឹងថាៈ ជនសង្ស័យដែលត្រូវឃាត់ខ្លួន រួមមានៈ ១- ឈ្មោះ សៀន គឹមសៀ ស្នាក់នៅផ្ទះលេខ២៥ ផ្លូវបេតុង ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ, ២- ឈ្មោះ ផា ថុនា ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ , ៣- ឈ្មោះ រ៉ូហ្សា ស្កាដេវីត ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។ យុវជនសង្ស័យ ទាំងបីនាក់នេះ ជាជនជាតិខ្មែរ គ្មានមុខរបរដូចគ្នា។

សមត្ថកិច្ច បានឱ្យដឹងទៀតថាៈ ជនសង្ស័យ បានធ្វើសកម្មភាពជិះម៉ូតូ ២ គ្រឿង ឌុបគ្នាចំនួន ៣ នាក់ ឆក់ទូរស័ព្ទដៃ ម៉ាកអាយហ្វូន សេវែនផ្លឹស របស់ជនរងគ្រោះ ឈ្មោះ អៀង ហ៊ុយសៀង ភេទស្រី មុខរបរ សិស្ស។

សមត្ថកិច្ច បានបន្តថាៈ ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ សមត្ថកិច្ច បានធ្វើតេស្តទឹកនោម រកសារធាតុញៀន លើជនសង្ស័យ ជាលទ្ធផល គឺវិជ្ជមានសារធាតុញៀន។

សមត្ថកិច្ច បានបន្តទៀតថាៈ​ ចំណែកសម្ភារបន្សល់ទុក មានម៉ូតូ ២ គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1GU-4994, ម៉ាកហុងដា និច ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ1IF-២៨០២ របស់ជនសង្ស័យ , ទូរស័ព្ទដៃ អាយហ្វូន សេវែនផ្លឹស ប្រគល់ឲ្យជនរងគ្រោះវិញ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular