ដោយៈ គូលែន/សៀមរាបៈ គ្រាប់ ១២២ មីលីម៉ែត្រ មិនទាន់ផ្ទុះ ១ គ្រាប់ ត្រូវបានក្រុមការងារដំឡើងទឹកស្អាត បានប្រទះឃើញ នៅពេលជីកដី ដាក់បំពង់ទីប។ ករណីប្រទះគ្រាប់ ១២២ មីលីម៉ែត្រ មិនទាន់ផ្ទុះនេះ បានកើតឡើង នៅម៉ោង ១២និង២០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅចំណុចមុខ សាលមហោស្រពអង្គរ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចកងរាជអាវុធហត្ថ ក្រុងសៀមរាប បាននិយាយថាៈ នៅពេលដែលក្រុមការងារ ដំឡើងទឹកស្អាត បានជីកដីសម្រាប់ តបណ្តាញទឹកស្អាត ក៏បានប្រទះឃើញ ប្រភេទគ្រាប់ ១២២ មីលីម៉ែត្រ មិនទាន់ផ្ទុះចំនួន ១ គ្រាប់។ បច្ចុប្បន្ន គ្រាប់ខាងលើ បានប្រគល់ជួនអង្គការស៊ីម៉ាក់ យកទៅកំទេចចោល៕PC