Home កីឡា EL : Leiceste...

EL : Leicester, Braga, Tottenham, Lille, AC Milan យប់​នេះ​សង្ឃឹម​ឈ្នះ​ខ្ពស់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ ការប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​អឺរ៉ុប​លំដាប់​ទី​២ Europa League រាត្រី​នេះ​មាន​ចំនួន ២៤ គូ​ពី​ពូ​ល A រហូត​ដល់​ពូ​ល L ជុំ​ទី​៦​ផ្តាច់ព្រ័ត្រ​ក្នុង​ពូ​ល​នី​មួយៗ​។

​ក្រុម​ដែល​ឡើង​ដោយ​ស្វ័យប្រវត្តិ​រួមមាន Roma, Arsenal, Slavia Praha, Leverkusen, Rangers, Benfica, Granada, PSV, Napoli, Leicester, Braga, Lille, AC Milan, Villarreal, Dinamo Zagreb, Hoffenheim, Tottenham និង Crvena Zvezda​។​

​ក្រុម​មិនទាន់​ឡើង​ទៅ​វគ្គ​បន្ទាប់​នៅឡើយ រួមមាន Young Boys, Cluj, Molde, Rapid Wien, Sociedad, AZ, Maccabi Tel Aviv, Wolfsberger និង Feyenoord​។

– ពូ​ល J : Tottenham vs Royal Antwerp ៖ ក្រុម​ទាំង​ពីរ​បាន​ជាប់​ទៅ​វគ្គ​បន្ទាប់​រួចទៅហើយ ប៉ុន្តែ​ថ្ងៃនេះ​ពួកគេ​នឹង​ប្រជែង​គ្នា​ដណ្តើម​លេខ​១ ។ កាល​ជើង​ទីមួយ Spurs ចាញ់ ១-០ នៅ​ទឹកដី​របស់​ក្រុម​បែលហ្ស៊ិក Antwerp ដូច្នេះ​ថ្ងៃនេះ​បើ​មាន់​ខ្នាយ​មាស​ចង់បាន​លេខ​១ ត្រូវ​ឈ្នះ​ចាប់ពីរ​គ្រាប់​ឡើងទៅ​។ ហើយ​ពួកគេ​ប្រាកដ​ជា​ធ្វើបាន ព្រោះ​ទីមួយ​ដើម្បី​សងសឹក​និង​ទី​ពីរ​លេង​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​៨​ខែ​មកនេះ​។​

– ពូ​ល H : Celtic vs Lille ៖ ក្នុង​ពូ​ល H នេះ​ក្រុម Lille និង AC បាន​ឡើង​ទៅ​វគ្គ​បន្ទាប់​រួចហើយ ប៉ុន្តែ Lille សុំ​ឈ្នះ​ទៀត​ដើម្បី​ឈរ​លេខ​១ ។ Celtic ជើងឯក​របស់​ស្កុត​ឡែន​លេង​មិន​បាន​ល្អ​ទេ គឺ​ស្ថិតនៅ​បាត​តារាង​និង​មាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ។ Celtic ធ្លាប់​ទទួល​ក្រុម​មក​ពី​បារាំង​៥​ដង មិន​ដែល​ចាញ់ ចំណែក Lille មិន​ដែល​ជួប​ក្រុម​មក​ពីស្កុត​ឡែន​ទេ ទើបតែ​ប៉ះ Celtic ម្តងគត់ គឺ​ស្មើ ២-២ នៅ​ទឹកដី​ខ្លួនឯង​។ ថ្ងៃនេះ Lille រំពឹង​ឈ្នះ​លើ​ក្រុម​បាក់​ទឹកចិត្ត Celtic ដើម្បី​រក្សា​តំណែង​លេខ​១​។​

– ពូ​ល H : Sparta Prague vs AC Milan ៖ AC Milan ឡើង​ទៅ​វគ្គ ៣៦ ក្រុម​ចុង​ក្រោយ​រួច​ហើយ ប៉ុន្តែ​ពួកគេ​ចង់បាន​លេខ​១​ពី Lille តាមរយៈ​ការ​ផ្តួល​ម្ចាស់ផ្ទះ Sparta Prague មក​ពី​ឆែក​។ Sparta Prague លេង​ល្អ​គួរ​សមនៅ EL ប៉ុន្តែ​ចុងក្រោយ​ប៉ុន្មាន​ប្រកួត​ចាញ់​រហូត នាំ​ឱ្យ​ធ្លាក់​ពី​ការប្រកួត​នេះ​បាត់ទៅហើយ​។ កាល​ជើង​ទីមួយ AC ឈ្នះ ២-០ ហើយ​លេង​ក្រៅ​ទឹកដី​នៅ​អឺរ៉ុប ៥ លើកចុងក្រោយ ក៏​មិន​ដែល​ចាញ់​នោះ​ដែរ ដូច្នេះ​យើង​រំពឹង AC ឈ្នះ​ទៀត​។​

– ពូ​ល G : Leicester vs AEK Athens ៖ Leicester ទោះ​ឡើងទៅ​វគ្គ​បន្ទាប់​ក្តី ប៉ុន្តែ​ពួកគេ​មិនទាន់​ចប់​ភារកិច្ច​នៅ​ឡើយ​ទេ គឺ​ត្រូវ​ប្រឹង​ឈ្នះ​ដើម្បី​រក្សា​លេខ​១​។ AEK Athens ធ្លាក់​រួចទៅហើយ គ្មានអ្វី​ត្រូវ​លេង​នោះទេ ហើយ​កាល​ជើង​ទី​មួយ​ទៀត​សោត ចាញ់ Leicester ក្នុង​ទឹកដី​ខ្លួនឯង ២-១ ទៀត ដូច្នេះ​ថ្ងៃនេះ​យើង​រំពឹង ក្រុម​កញ្ជ្រោង​ខៀវ​នឹង​យក​ឈ្នះ​សាជាថ្មី​។

– ពូ​ល G : Braga vs Zorya ៖ Braga ឈរ​នៅ​លេខ​២ មាន​១០​ពិន្ទុ​ស្មើ Leicester ។ ពួកគេ​នឹង​ឡើង​ទៅ​លេខ​១ ប្រសិនបើ​ឈ្នះ Zorya ថ្ងៃនេះ ហើយ Leicester មិន​ឈ្នះ​។ កាល​ជើង​ទីមួយ Zorya ធ្វើជា​ម្ចាស់ផ្ទះ​ចាញ់​ភ្ញៀវ Braga ២-១ ហើយ​លើក​នេះ Braga ធ្វើជា​ម្ចាស់ផ្ទះ និង​ចង់​ឈ្នះ​ជាង Zorya ដូច្នេះ​យើង​រំពឹង​ពួកគេ​ឈ្នះ​ម្តងទៀត​។​

​ការព្យាករណ៍ EL យប់​នេះ ៖

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular