ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ប្លាស្ទិកគឺជាសារធាតុម្យ៉ាងស្តើងដែលមានភាពយឺតទន់ងាយស្រួលបត់បែន និងប្រើប្រាស់បានយូរ ប៉ុន្តែវាបង្កផលប៉ះពាល់ជាច្រើនដល់បរិស្ថាន និងសុខភាពមនុស្ស,សត្វ។
តាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២០នេះថា ប្រភេទប្លាស្ទិកភាគច្រើនគេធ្វើឡើងពីធនធានធម្មជាតិកម្រ រួមមានដូចជាប្រេង ធ្យូងថ្ម និងសែនល្យូលូស ដែលធនធានទាំងនេះសុទ្ធតែពិបាកនឹងកកើតឡើងវិញ។
គួរបញ្ជាក់ថា ក្រសួងបរិស្ថានក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយ៉ាងខ្លាំងក្លា ពីផលប៉ះពាល់កើតចេញពីសារជាតិប្លាស្ទិកនេះ ដោយក្នុងនេះដែរបានបង្កើតគោលនយោបាយស្តីពីការគ្រប់គ្រងប្លាស្ទិក ហើយថែមទាំងបានចេញអនុក្រិតគ្រប់គ្រងលើថង់ប្លាស្ទិក ក្នុងនេះមានទាំងការហាមឃាត់ការនាំចូល កម្រិតការប្រើប្រាស់ផងដែរ៕