Home ព័ត៌មានជាតិ សេដ្ឋកិច្ច ផ្សារ​សមុទ្រ​...

ផ្សារ​សមុទ្រ​ទឹកសាប​ឃុំ​ឆ្នុកទ្រូ មាន​អាជីវករ​ជួល​តូប​បាន​ប្រមាណ​៨០% ហើយ​អ្នក​ដែល​មិនមាន​លទ្ធភាព​ក៏​អាច​ចូលទៅ​លក់បាន​ដែរ​

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: ជុំវិញ​ការកសាង​ផ្សារ​សមុទ្រ​ទឹកសាប​នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ដែល​កន្លងទៅ ត្រូវបាន​អាជីវករ​លើកឡើងថា​៖ តូប​ក្នុង​ផ្សារ​នេះ​មានការ​ជួល​ថ្លៃ​ណាស់ ហើយ​មិន​លទ្ធភាព​ចូល​ទិញ ឬ​ជួល​នោះឡើយ ពួកគាត់​សុខចិត្ត​នៅ​លក់​តាមផ្លូវ​មាត់ទន្លេ​ដូច​ពីមុន​វិញ​។​

​តែ​ការលើកឡើង​របស់​ក្រុមអាជីវក​បែបនេះ ត្រូវបាន​អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ បានធ្វើការ​បដិសេធន៍​ថា ដោយ​មិន​ពិត​នោះទេ ដែលមាន​អ្នក​ចូល​ទិញ​ប្រមាណ​៨០% ហើយ​មកដល់ពេលនេះ ក្នុងចំណោម​តូប​ក្នុង​ផ្សារ​ជាង​២០០​តូប ហើយ​ក្រុម​អជីវ​ក​នឹង​ត្រូវបាន​ចូលទៅ​លក់​ព្រម​គ្នា​នៅ​បំណាច់​ឆ្នាំ​២០២០​នេះ ពេល​តូប​ទាំងអស់​ត្រូវបាន​ធ្វើការ​សាងសង់​បាន​ហើយ​រួចរាល់​។

​មេឃុំ​ឆ្នុកទ្រូ លោក សាំង គីម​ស៊ន បានបញ្ជាក់​ប្រាប់ឱ្យដឹង​ថា​៖ មកដល់ពេលនេះ មាន​អាជីវករ​បាន​ចូលមក​ចុះឈ្មោះ​ជួល​តូប លក់ដូរ ក្នុង​ផ្សារ​សមុទ្រ​ទឹកសាប នេះ​បាន​ជាង​៨០%​ហើយ នៅសល់តែ​ប្រមាណ​២២​តូប​ប៉ុណ្ណោះ ដែល​បងប្អូន​អាជីវករ​មិន​ព្រម​ចូលមក​ចរចា​ជួល​ជាមួយ​ខាង​ក្រុមហ៊ុន​។​

​ក្រុម​បងប្អូន​អាជីវករ​ដែល​មិនទាន់​ចូលមក​ជួល​តូប​សម្រាប់​លក់ដូរ ទាំងអស់នោះ​បានលើកឡើង​ថា​៖ តូប​ក្នុង​ផ្សារ​មានតម្លៃ​ថ្លៃ​ពេក​គ្មាន​លទ្ធភាព​ទិញ​ឬ​ជួល​ឡើយ ។

មេឃុំ​ឆ្នុកទ្រូ លោក សាំង គីម​ស៊ន

​ចំណុច​ទាំងអស់​ខាងលើនេះ លោក​សូមបញ្ជាក់ថា​៖ បើ​បងប្អូន​ពិតជា​ខ្វះខាត​ពិតមែន សូម​ចូល​មកសុំ​ចរចា​ជាមួយ​ក្រុមហ៊ុន ក្រុមហ៊ុន​នឹង​បន្ធូរបន្ថយ​ឲ្យ​ហើយ ឲ្យ​តែ​បងប្អូន​ចូលមក​ធ្វើការ​ចរចា​ដោយ​សុំ​បញ្ចុះ​ថ្លៃ​។

​មេឃុំ​ឆ្នុកទ្រូ​លោក សាំង គីម​ស៊ន បាន​បញ្ចា​ក់ថា​៖ កាលដើមឡើយ​បងប្អូន​អាជីវករ​លក់ដូរ​តាម​មាត់ទឹក ត្រូវ​រើរុះ​ឡើង​ចុះ​រត់តាម​ទឹក ក្នុង​១​ឆ្នាំ​៦​ដង គឺ​នៅ​រដូវ​ទឹក​ឡើង​៣​ដង និង​ខែ​ទឹក​ស្រក​ចុះទៅ​វិញ​៣​ដង ដោយ​ក្នុង​១​ដងៗ ត្រូវ​ចំណាយ​ប្រាក់​ពី​៣០​ទៅ​៤០​ម៉ឺន​រៀល ឬ​ច្រើនជាង​នេះ តាម​តូប​តូចធំ​ផងដែរ​។​

​ជាហេតុ​នេះហើយ​ខណៈ​នេះដែរ មាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ផ្ទះ​បណ្តែត​ទឹក ត្រូវបាន​រៀបចំ​ឲ្យ​ឡើងមក​រស់នៅ​លើគោក​វិញ ទើប​យើង​រៀបចំ​កសាង​ផ្សារ​មួយ ដោយបាន​ដាក់ឈ្មោះថា ផ្សារ​សមុទ្រ​ទឹកសាប​ឆ្នុកទ្រូ ដើម្បីឱ្យ​អាជីវករ​ទាំងនោះ​ចូល​លក់ដូរ មាន​លំនឹង មិន​ពិបាក​រត់​ចុះឡើង​តាម​ទឹក​ដូចពេលមុនៗ​ទៀត​នោះទេ​។ ផ្សារ​ថ្មី​ដែល​កំពុង​ធ្វើ​តូប​លក់ដូរ​នេះដែរ​។​

​លោក​បាន​បញ្ជាក់ទៀតថា​ផ្សារ​នេះ​បានធ្វើ​ទៅតាម​ស្តង់ដារ ដែលមាន​ខ្យល់​ចេញចូល និង​មាន​ផាសុខភាព មាន​បង្គន់​អនាម័យ ដែល​សាងសង់ឡើង​ផុត​ទឹក​និង​មិន​បង្ក​អោយ​បរិ​ដ្ឋា​ន​ល្អ​ទៀត​ផងដែរ​។

​អា​ជីរ​ករ​ដែល​ចូល​លក់​មុនគេ​បាន​បញ្ជាក់ថា​៖​តម្លៃ​ដែល​ពួកគាត់​បាន​ជួល​ក្នុង​មួយ​តូប​ថ្លៃ​៣៥​ដុល្លារ ក្នុង​១​ខែ ប៉ុន្តែ​ដោយ​តម្រូវ​កក់​ចំនួន​១៥០០​ដុល្លារ សម្រាប់​ការជួល​តូប​ក្នុង​រយៈពេល​៣​ឆ្នាំ​។​

​ពួកគាត់​បានអោយដឹង​ថា​ពេល​ផុត​រយៈពេល​៣​ឆ្នាំ បើ​អាជីវក​រណា​មិន​ជួល​បន្តទៀត​នោះទេ ក្រុមហ៊ុន​នឹង​សង​ប្រាក់​កក់​ទាំងអស់នោះ​ត្រឡប់​មកអោយ​ពួកគាត់​វិញ តែបើ​នៅ​ជួល​បន្ត ប្រាក់​កក់ នឹង​តម្កល់​រហូត​ពេល​អាជីវករ​ឈប់​ជួល គ្រាន់តែ​ត្រូវ​បង់ថ្លៃ​ជួល​តូប​១​ខែ​៣៥​ដុល្លា​ប៉ុណ្ណោះ​។

​គួប​បញ្ជាក់​ផងដែរ​ថា​៖ ផ្សារ​សមុទ្រ​ទឹកសាប​ឆ្នុកទ្រូ​នេះ រង់ចាំតែ​សាងសង់​តូប​រួចរាល់ អាជីវករ​នឹង​ចូល​លក់​ជាមិនខាន ចំណែក​អា​ជីរ​ករ​នៅ​សេសសល់​ដែលថា ខ្វះ​លទ្ធភាព​ក៏​ក្រុមហ៊ុន​ត្រៀម​កន្លែង​សម្រាប់​ឲ្យ​ពួកគាត់​ចូល​លក់ដូរ​ដែរ ដោយ​មិន​ទុក​ពួកគាត់​នៅ​លក់​តាម​មាត់ទឹក​ទៀតឡើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular