Home ព័ត៌មានជាតិ នយោបាយ ព្រះមហាក្សត្រ...

ព្រះមហាក្សត្រ​និង​សម្តេចព្រះ​មហាក្សត្រី​ព្រះរាជទាន​វិភាគទាន​១​លាន​ដុល្លារ​ដើម្បី​ទិញ​នូវ​វ៉ាក់សាំង​នៃ​ជំងឺ COVID-19

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី ១០ ខែធ្នូ​២០២០​នេះ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរនិង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ព្រះ​សព្វ ព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​វិភាគទាន​ថវិកា ១ លាន​ដុល្លារ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ ១៩ ។​

 

​ព្រះករុណា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្រោម​ព្រះរាជ​ត​ម្រិៈ ដង្ហែ​តាម​ព្រះរាជ​សកម្មភាព​ដ៏​ឧត្តុង្គឧត្តម​នៃ​ព្រះករុណា ព្រះវររាជបិតា​សុខាភិបាល​ជាតិ​ព្រះ​បរម​រតន​កោដ្ឋ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​និង​ព្រះរាជហឫទ័យទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​ប្រឈម​នៃ​ជំងឺ​កូ​វីត​១៩​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​វិភាគទាន​ដ៏​វិសេសវិសាល​នូវ​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ដ៏​ឧត្តុង្គឧត្តម​ចំនួន ១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​(​ព្រះករុណា​ព្រះមហាក្សត្រ​ចំនួន ៥០​ម៉ឺន​ដុល្លារ និង សម្តេចព្រះ​មហាក្សត្រី​ចំនួន ៥០​ម៉ឺន ដុល្លារ​)​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​ឯកឧត្តម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ដើម្បី​ទិញ​នូវ​វ៉ាក់សាំង​នៃ​ជំងឺ COVID-19 នា វេលា​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular