Home ព័ត៌មានជាតិ សន្តិសុខ ចូល​ព្រៃ​កាប់...

ចូល​ព្រៃ​កាប់​ឈើ​ដួលរលំ​សង្កត់​ត្រូវ​ចង្កេះ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ស្លាប់​

ដោយ​: សុខុម / ស្ទឹងត្រែង​: បុរស​ម្នាក់​បាន​ចូល​ព្រៃ​កាប់​ឈើ ហើយ​ត្រូវ​ដើមឈើ​ដួលរលំ​សង្កត់​ចំ​ចង្កេះ​។ ហេតុការណ៍​នោះ បាន​កើតឡើង​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងែ​ទី​៩​ខែធ្នូ​ឆ្នាំ​២០២០ ចំណុច​ភូមិ​ខ្សាច់​ថ្មី​តូច ឃុំ​តា​ឡា​ត ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។

​របាយការណ៍​សមត្ថកិច្ច បាន​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ តែង រី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មូលហេតុ​ទៅ​កាប់​ព្រៃ​នៅ​ចម្ការ ហើយ​ដើមឈើ​បាន​បាក់​ដួល​ស​ង្គ​ត់​ត្រូវចំ​ច​ង្គេះ បណ្ដាល​ឲ្យ​រង​គ្រោះជា​ទំងន់ ក៏បាន​បញ្ជូនមក​មន្ទី​រ​ពេទ្យ​បង្អែក​ខេត្ត ក៏បាន​ស្លាប់​បាត់ទៅ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular