Home ព័ត៌មានជាតិ សង្គម អភិបាលខណ្ឌ​កំ...

អភិបាលខណ្ឌ​កំបូល​នាំយក​ថវិការ​និង​សំភារៈ ជូន​ក្រុមគ្រួសារ​សព​លោក ស្វាយ ឈុំ សមាជិក​ភូមិ​ព្រៃ​ឈូក សង្កាត់​ស្នោរ​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: កាលពី​ល្ងាច​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល រួមជាមួយ​លោកស្រី អភិបាលរង បាន​ដឹកនាំ​មន្ត្រីរាជការ​សាលាខណ្ឌ​កំបូល និង​លោក ចៅសង្កាត់​ស្នោរ ចៅសង្កាត់រង បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​សព​លោក ស្វាយ ឈុំ សមាជិក​ភូមិ​ព្រៃ​ឈូក សង្កាត់​ស្នោរ ខណ្ឌ​កំបូល​។ លោក ស្វាយ ឈុំ សមាជិក​ភូមិ​ព្រៃ​ឈូក បានទទួល​មរណភាព នៅ​ម៉ោង​១១:៣០​នាទី​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ ក្នុង​ជន្មាយុ ៨៣ ឆ្នាំ ដោយ​រោគាពាធ​។​

​ក្នុងឱកាស​នោះ​ដែល​លោក​អភិបាលខណ្ឌ​បាន​នាំយក​បច្ច័យ​ចំនួន​២​លាន​៣​សែន​រៀល​រួមជាមួយ​សម្ភារៈ​មួយចំនួន​មានដូចជា អង្ករ​២៥០ គីឡូ ទឹកក្រូច​១០​កេស ទឹក​សុទ្ធ​១០​កេស និង​មី​១០​កេស ជូន​ដល់​ក្រុមគ្រួសារ​សព​។​

​ជាមួយគ្នា​នោះ​លោក​ឃឹម ស៊ុន​សូ​ដា បាន​សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​ការបាត់បង់​លោក ស្វាយ ឈុំ សមាជិក​ភូមិ​ព្រៃ​ឈូក សង្កាត់​ស្នោរ​និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular