Home ព័ត៌មានជាតិ សង្គម សូម​ប្រជាពលរដ...

សូម​ប្រជាពលរដ្ឋ​ដែល​បាន​បាត់​ម៉ូតូ​កន្លងមក មក​ពិនិត្យ​រក​ម៉ូតូ​របស់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​

 

ដោយៈ​គូលែន​/​សៀមរាប​: នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បាត់​ម៉ូតូ​កន្លងមក សូម​មក​ពិនិត្យ​រក​ម៉ូតូ​របស់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​។​

​លោក​វរសេនីយ៍ទោ ដា ចំរើន អធិការនគរបាល​ក្រុង​សៀមរាប បានធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បាត់​កន្លងមក សូម​មក​ពិនិត្យ​រក​ម៉ូតូ​របស់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដែល​សមត្ថកិច្ច​ទើប​បង្ក្រាប និង​ដកហូត​បាន ពី​ទីតាំង​បញ្ចាំ​ស្របច្បាប់ និង​ខុសច្បាប់​៣​កន្លែង​នៅក្នុង​សង្កាត់​គោកចក និង​សង្កាត់​ទឹក​វិល បាន​ចំនួន​២០​គ្រឿង ប៉ុន្តែ​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ទិញ​ម៉ូតូ​ច្បាប់ដើម រីឯ​ម៉ូតូ​ដែល​ពុំទាន់​មាន​ម្ចាស់​មក​ទទួល លោក​នឹងធ្វើ​ការស្រាវជ្រាវ​រក​ម្ចាស់​បន្តទៀត ។​

​លោក​សូម​អំពាវនាវ​ដល់​ម្ចាស់​ទីតាំង​អាជីវកម្ម​ទទួល​បញ្ចាំ​ទាំងអស់​ក្នុង​ក្រុង​សៀមរាប សូម​ពិនិត្យ លើ​ឯកសារ​កាន់កាប់​ប្រើប្រាស់ និង​អត្តសញ្ញាណ របស់​បុគ្គល​ដែល​យក​ម៉ូតូ ឬ​យានយន្ត​មក​បញ្ចាំ​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ពាក់ព័ន្ធ​នឹង​បទល្មើស និង​ការចោទប្រកាន់​ពី​សមត្ថកិច្ច ៕

​នគរបាល​ក្រុង​សៀមរាប​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បាត់​ម៉ូតូ​កន្លងមក សូម​មក​ពិនិត្យ​រក​ម៉ូតូ​របស់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​៕​គូលែន​

​នគរបាល​ក្រុង​សៀមរាប​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បាត់​ម៉ូតូ​កន្លងមក សូម​មក​ពិនិត្យ​រក​ម៉ូតូ​របស់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular