Home ព័ត៌មានអន្តរជាតិ ខ្មាន់កាំភ្លើ...

ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​អ្នកកាសែត​ទូរទស្សន៍​អា​ហ្វ​ហ្គានី​ស្ថាន​

​ប្រែ​សម្រួលៈ​វាសនា​/​ចា​ឡា​ឡា​បាត ៖​និយោជក​របស់​នាង​បាន​និយាយថា ខ្មាន់កាំភ្លើង​ជាច្រើន​នាក់​បាន​បាញ់សម្លាប់​ពិធី​ការិនី​ទូរទស្សន៍​ម្នាក់​និង​អ្នកបើករថយន្ត​របស់​នាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។​

​វា​ជា​ការសម្លាប់​អ្នកកាសែត​ទី​២​នៅ​អា​ហ្វ​ហ្គានី​ស្ថានក្នុង​រយៈពេល​១​ខែ​មកនេះ​។​

​ម៉ា​ឡា​ឡាយ ម៉ា​យ​វ៉ាន់ ត្រូវបាន​សម្លាប់​នៅ​ក្រុង​ចា​ឡា​ឡា​បាត​ភាគ​ខាងកើត នេះ​បើ​តាម​ការប្រកាស​របស់​ទូរទស្សន៍​ឯកជន​Enekaas TV​ដែល​នាង​ធ្វើការ​។​

​ការសម្លាប់​ដោយ​ចំៗ​លើ​បុគ្គល​សំខាន់ៗ រួម​មាន​អ្នកកាសែត បុព្វ​ជិត អ្នកនយោបាយ និង​សកម្មជន​ស្តាំនិយម បាន​ក្លាយជា​រឿង​ធម្មតា​នៅ​ប៉ុន្មាន​ខែ​មកនេះ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន នៅពេល​អំពើហិង្សា​បាន​​កញ្ជ្រោល​ឡើង​ទោះជា​មាន​កិច្ចពិភាក្សា​ស្វែងរក​សន្តិភាព​រវាង​ក្រុម​តា​លី​បង់​និង​រដ្ឋាភិបាល​ក្តី​។​

​អ្នកនាំពាក្យ​ខេត្ត ណាន់​ហ្កា​ហា ដែល​មាន​ក្រុង​ចា​ឡា​ឡា​បាត​ជាទី​រួម​ខេត្ត បានបញ្ជាក់​អះអាង​អំពី​ឃាតកម្ម​នេះ​។​

​ការសម្លាប់ នាង ម៉ា​ឡា​ឡាយ ម៉ា​យ​វ៉ាន់​បាន​កើតឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ពី​អ្នកយកព័ត៌មាន​អោយ​វិទ្យុ​Radio Liberty ត្រូវបាន​សម្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់​ក្នុង​រថយន្ត​នៅ​ក្រុង ឡា​ស្កា ហ្កា​។​អតីត​ពិធី​​ករ​ទូរទស្សន៍​ម្នាក់​នៅ​ក្រុង​កា​ប៊ុល ក៏​ត្រូវបាន​សម្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់​ស្រដៀង​គ្នា​កាលពី​ខែ​មុន​។​

​មិន​មាន​ក្រុម​ណា​ចេញ​មក​ទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​ទាំងនេះ​ទេ​៕

​ការសម្លាប់​ដោយ​ចំៗ​លើ​បុគ្គល​សំខាន់ៗ រួម​មាន​អ្នកកាសែត បុព្វ​ជិត អ្នកនយោបាយ និង​សកម្មជន​ស្តាំនិយម បាន​ក្លាយជា​រឿង​ធម្មតា​នៅ​ប៉ុន្មាន​ខែ​មកនេះ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

នាង ម៉ា​ឡា​ឡាយ ម៉ា​យ​វ៉ាន់ ដែលត្រូវសម្លាប់កាលពីថ្ងៃ១០ធ្នូ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular