Home ព័ត៌មានអន្តរជាតិ ចិន​ដំឡើង​ពន្...

ចិន​ដំឡើង​ពន្ធ​ថែមទៀត​លើ​ស្រា​របស់​អូស្ត្រាលី ចំ​ពេល​កំពុង​មាន​ភាព​តានតឹង​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង ៖ រដ្ឋាភិបាល​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ធ្នូ​នេះ​បាន​វាយ​ពន្ធ​បន្ថែមទៀត​លើ​ស្រា​ពី​ប្រទេស​អូស្ត្រាលី​ដោយ​បង្កើន​សម្ពាធ​នៅក្នុង​ជម្លោះ​ការទូត​ដ៏​ជូរ​ចត់​ទាក់ទង​​នឹង​វីរុស​កូរ៉ូណា ជម្លោះ​ទឹកដី និង​ជម្លោះ​ក្តៅៗ​ដទៃទៀត​។​

​ចិន ដែល​ជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់​អូស្ត្រាលី បាន​រារាំង​ការនាំ​ចូល​រួច​មក​ហើយ​លើ​ស្រា ស្រូវ​សាលី សាច់គោ និង​ទំនិញ​ផ្សេងទៀត​ចាប់តាំងពី​រដ្ឋាភិបាល​អូស្ត្រាលី​សម្តែង​ការគាំទ្រ​ចំពោះ​ការស៊ើបអង្កេត​​លើ​ប្រភព​ដើម​នៃ​ជំងឺ​រាតត្បាត ដែល​បាន​ចាប់ផ្តើម​នៅក្នុង​ប្រទេស​ចិន​កាលពី​ខែ​ធ្នូ​។​

​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយថា ការស៊ើបអង្កេត​ដែល​បាន​ចាប់ផ្តើម​នៅក្នុង​ខែ​សីហា បាន​សន្និដ្ឋានថា អូស្ត្រាលី​បាន​ធ្វើ​ការឧបត្ថម្ភ​ធន​មិន​ត្រឹមត្រូវ​លើ​ការផ្គត់ផ្គង់​ស្រា​ទំពាំងបាយជូ​រ ដែល​ធ្វើ​​ឱ្យ​ប៉ះពាល់​ដល់​ផលិតករ​ចិន​។ ក្រសួង​និយាយថា បណ្តា​ក្រុមហ៊ុន​នាំចូល​នឹង​តម្រូវឱ្យ​បង់​ប្រាក់​បញ្ញើ​ពី ៦,៣ ភាគរយ ទៅ ៦,៤ ភាគរយ ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សុក្រ ដោយ​រង់ចាំ​សេចក្តីសម្រេច​ចុងក្រោយ​។​

​នោះ​គឺ​បន្ថែម​ពីលើ​ពន្ធ​ខ្ពស់ជាង ២០០ ភាគរយ ដែល​បាន​កំណត់​ទៅ​លើ​ស្រា​អូស្ត្រាលី ដែល​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​និយាយ​ថា​នឹង​ធ្វើឱ្យ​ស្រា​ទាំងនោះ​មិន​អាច​លក់បាន​នៅក្នុង​ប្រទេស​ចិន​។​

​ក្រសួងការបរទេស​ចិន​បានទាមទារ​ឱ្យ​អូស្ត្រាលី​ចាត់វិធានការ​ដែល​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ជាច្រើន​ដើម្បី​ជួសជុល​ទំនាក់ទំនង​ឡើងវិញ​។​

​មេដឹកនាំ​ចិន​ក៏​ខឹង​ផងដែរ​ចំពោះ​ការសម្រេចចិត្ត​របស់​អូស្ត្រាលី​ដើម្បី​បន្ត​កិច្ចព្រមព្រៀង​ការពារជាតិ​ទៅវិញទៅមក​ជាមួយ​ជប៉ុន​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មើលឃើញថា​ជា​យុទ្ធសាស្ត្រ​យក​ចិន​​ធ្វើ​ជា​សត្រូវ និង​ការចូលរួម​ជាមួយ​រដ្ឋាភិបាល​អាស៊ីដ​ទៃ​ទៀត​និង​សហ​រដ្ឋ​អាម៉េរិក​ដើម្បី​ជំទាស់​នឹង​ការអះអាង​កាន់កាប់​របស់​ចិន​លើ​សមុទ្រ​ចិន​ខាងត្បូង​ភាគច្រើន​៕

​ចិន​ដំឡើង​ពន្ធ​ជាង ២០០ ភាគរយ​លើ​ស្រា​អូស្ត្រាលី ដែល​ធ្វើអោយ​ស្រា​អូស្ត្រាលី​មិន​អាច​លក់​នៅ​ទីផ្សារ​ចិន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular