Home ព័ត៌មានជាតិ អប់រំ ក្រសួង​អប់រំ​...

ក្រសួង​អប់រំ​កំណត់​សម័យ​ប្រឡង​និង​ដំណើរ​ការរៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៩-២០២០ តាម​គ្រឹះស្ថាន​មធ្យមសិក្សា​

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជម្រាប​ទៅ​លោក​បណ្ឌិត ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​ស្តីពី​ការកំណត់​សម័យ​ប្រឡង​និង​ដំណើរ​ការរៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៩-២០២០ តាម​គ្រឹះស្ថាន​មធ្យមសិក្សា​។​

​យោងតាម​លិខិត​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ផ្ញើជូន​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ នេះ​ថា បន្ទាប់ពី​ទទួលបាន​គោលការណ៍ អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០​នៅតាម​គ្រឹះស្ថាន​មធ្យមសិក្សា​(​ទុតិយភូមិ​)​តាម​លំនាំ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា បឋមភូមិ​។ ក្រសួង​នឹង ប្រគល់​សិទ្ធិអំណាច និង​ការទទួលខុសត្រូវ​ទាំងស្រុង​ទៅដល់​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត និង​គណៈ​គ្រប់គ្រង​នៃ​គ្រឹះស្ថាន​មធ្យមសិក្សា​ទាំង​ក្នុងដំណាក់កាល​រៀបចំ​ដំណាក់កាល​សំណេរ​ដំណាក់កាល​កំណែ ដំណាក់កាល​បូក​ស្រង់ និង​ការប្រកាស​លទ្ធផល​។ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ទទួលស្គាល់​លទ្ធផល​នៃ​ការប្រឡង​តាម គ្រឹះស្ថាន​មធ្យមសិក្សា ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ការចេញ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។​

​ក្រសួង​សម្រេច​កំណត់ សម័យ​ប្រឡង ៖១១ មករា ២០២១ ជា​កាលបរិច្ឆេទ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យម សិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៩​ឥ​២០២០​។​ក្រសួង​នឹង​ចេញ​សេចក្តីណែនាំ​លម្អិត​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ ក្នុងពេល​ឆាប់ៗ​នេះ​។​

​ក្នុងន័យនេះ ក្រសួង​ស្នើ​សុំឱ្យ​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា មេត្តា​សម្របសម្រួល​ផ្ទៃក្នុង និង​ផ្តល់ ព័ត៌មាន​ត្រឡប់​អំពី គ្រឹះស្ថានសិក្សា​ឯកជន​ដែល​មិនមាន​លទ្ធភាព​រៀបចំ​កា​រ​ប្រឡង​ដោយ​ខ្លួនឯង​មក​ក្រសួង​វិញ​ត្រឹម​ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២០ ដើម្បី​ធ្វើការ​ពិនិត្យ​និង​សម្រេច​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular