ប្រែសម្រួលៈវាសនា/តូក្យូ៖ ក្រសួងសុខាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១០ធ្នូថា ជប៉ុននឹងទិញទូក្លាសេអង្សាទាបខ្លាំងមកស្តុកទុកវ៉ាក់សាំងកូវីដ១៩ និងកំពុងពិចារណាទិញទឹកកកស្ងួតទាំងដុំៗ នៅពេលខ្លួនត្រៀមចាក់វ៉ាក់សាំងការពារប្រជាជនខ្លួនទល់នឹងវីរុសកូរ៉ូណា។
ជប៉ុនមានកិច្ចព្រមព្រៀងទិញវ៉ាក់សាំងសរុប២៩០លានដូសមកពីក្រុមហ៊ុន Pfizer, AstraZeneca និង Modernaដែលល្មមសំរាប់ប្រជាជន១៤៥លាននាក់ បើម្នាក់ៗត្រូវចាក់២ដូស។
វ៉ាក់សាំងរបស់ក្រុមហ៊ុនPfizerត្រូវរក្សាទុកក្នុងសីតុណ្ហភាពប្រមាណដក៧៥អង្សាសេ(-75C) ខណៈវ៉ាក់សាំងរបស់Modernaត្រូវរក្សាទុកក្នុងសីតុណ្ហភាពដក២០អង្សាសេ(-20C )ជាហេតុនាំអោយខ្វះគ្រឿងរក្សាទុកវ៉ាក់សាំង។
Pfizer ក៏ដូចជា Modernaនិងដៃគូក្នុងស្រុកTakeda Pharmaceuticalមានផែនការសាងសង់បណ្តាញរក្សាទុកវ៉ាក់សាំងនៅសីតុណ្ហភាពសមស្រប នៅពេលវាត្រូវបានចែកចាយទៅកាន់កន្លែងដែលនឹងត្រូវចាក់វ៉ាក់សាំង។
សូមបញ្ជាក់ថា ជប៉ុនមានអ្នកឆ្លងកូវីដ១៩សរុបជាង១៦៥.០០០នាក់ និង២.៤១៧នាក់បានស្លាប់ដោយកូវីដ១៩ ដោយទីក្រុងតូក្យូរងគ្រោះខ្លាំងជាងគេ៕
វ៉ាក់សាំងរបស់ក្រុមហ៊ុនPfizerត្រូវរក្សាទុកក្នុងសីតុណ្ហភាពប្រមាណដក៧៥អង្សាសេ ដែលតំរូវអោយមានទូររក្សាទុកពិសេសទើបអាចរក្សាប្រសិទ្ធភាពបាន