Home ព័ត៌មានជាតិ សង្គម ប្រធាន​មន្ទីរ...

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ និង​ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ បរិច្ចាគ​​ថវិកា​១០​លាន​រៀល ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ និង​ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ បរិច្ចាគ​ក​ថវិកា​១០​លាន​រៀល ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ ទូទាំង​មន្ទីរ បាន​បរិច្ចាគ​ថវិកា​១០​លាន​រៀល ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​

​ការចូលរួម​បរិច្ចាគ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ មកចាក់​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ ស្រប​ពេលដែល​ជំងឺ​កូ​វីដ​១៩ បាន​ឆ្លង​ចូលដល់​សហគមន៍​កម្ពុ​ជា​។​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ បានប្រកាស​ពី​ការត្រៀម​បម្រុង​ថវិកា សម្រាប់​ទិញ​វ៉ាក់សាំង​យកមក​ចាក់ ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ ជា​ជំហាន​ដំបូង​ចំនួន ១​លាន​ដូ​ស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៥០​ម៉ឺន​នាក់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular