Home ព័ត៌មានជាតិ សេដ្ឋកិច្ច ផ្អាក​អាហារ​ដ...

ផ្អាក​អាហារ​ដ្ឋា​ន​យីហោ​តា​មឿ​ន​លក់​បបរស​នៅ​ក្រុង​កំពង់ចាម ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​-១៩


​ដោយៈ​សុផល​/​ភ្នំពេញ​: រដ្ឋបាល​ក្រុង​កំពង់ចាម​នៅថ្ងៃនេះ បានប្រកាស​បិទ​អាហារ​ដ្ឋា​ន​យីហោ​តា​មឿ​ន​លក់​បបរស​នៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​-១៩​។​
កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០​វេលា​ម៉ោង​១៧:០០​នាទី រដ្ឋបាល​ក្រុង​កំពង់ចាម និង​មន្ទីរ​សុខាភិបាល​ខេត្ត កំពង់ចាម បាន​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ កម្រិត​ស្រាល ចៅសង្កាត់​វាលវង់ ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ បាន​ចុះ​ត្រួតពិនិត្យ​អាហារ​ដ្ឋា​ន​មួយកន្លែង យីហោ តា​មឿ​ន លក់ បបរស មាន​ម្ចាស់​ឈ្មោះ ហ៊ី ណា​រុំ ភេទ​ស្រី ស្នាក់នៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។

​ការចុះពិនិត្យ​នេះ​ដោយ​សង្ស័យថា​មាន​ពាក់ព័ន្ធ​ជាមួយ​ឈ្មោះ អិត កុ​ម៉ា​ល ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ បឹង​កេងកង រាជធានី​ភ្នំពេញ ដែល​បាន​ទៅ​ហាង Zando ក្នុង​ព្រឹ​ត្ត​ការណ៍​សហគមន៍ ២៨ វិច្ឆិកា និង​បាន​ស្នើសុំ​យក DVR ម៉ាស៊ីន​ផ្ទុក​ទិន្នន័យ កាមេរ៉ា​សុវត្ថិភាព ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ដែល​បាន​ចូលមក​ហូប​អាហារ នៅក្នុង​អាហារ​ដ្ឋា​ន​នេះ ដើម្បី​ចូលរួម​ការពារ​នៃ​ការរីក​រាលដាល​ក្នុង​សហគមន៍​ដែលមាន​ផលប៉ះពាល់ និង​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​-១៩ ។

​ម្ចាស់​អាហា​ដ្ឋា​ន​ខាងលើ​ត្រូវ​ផ្អាក​ធ្វើ​អាជីវកម្ម​បណ្ដោះអាសន្ន ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ នឹង​ឲ្យ អ្នកពាក់ព័ន្ធ​មាន​ម្ចាស់​ហាង និង​អ្នកបំរើ​ដែល​នៅក្នុង​ហាង​នេះ​ទាំងអស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ជាបន្ទាន់ និង​សូម​អំពាវនាវ ដល់​បងប្អូន​យើង​ទាំងអស់​ដែល​បាន​ចូល​ពិសា​អាហារ​ដ្ឋា​ន​យីហោ តា មឿ​ន លក់​បបរ​ក្នុង​ចន្លោះ​ពេលនេះ​ត្រូវ​ស្ម័គ្រចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular