ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញនារសៀលថ្ងៃទី១០ខែធ្នូនេះមានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាង អង្គភាពស៊ីម៉ាក់ និងអង្គការអាប៉ូប៉ូ លើគម្រោងសមាហរណកម្មកណ្តុរហិតមីន ជាមួយការបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់។គម្រោងនេះមានថវិកាគាំទ្រគម្រោងចំនួន ៣១៨.៦០៦ ដុល្លារអាម៉េរិក សម្រាប់រយ:ពេល១ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
លោក ហេង រតនាអគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ក្នុងផេកផ្លូវការរបស់់លោកថាកណ្តុរហិតដែលស្ថិតក្នុងគម្រោងកិច្ចសហប្រតិបត្តិការ ស៊ីម៉ាក់ និងអង្គការ អាប៉ូប៉ូចំនួន២៤ក្បាល ហើយបាននិងកំពុងប្រតិបត្តិការនៅកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប និងកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ។
សូមបបញ្ជាក់ថាកាលពីពេលថ្មីៗនេះ កណ្តុរហិតដែលស្ថិតក្នុងគម្រោងកិច្ចសហប្រតិបត្តិការ ស៊ីម៉ាក់ និងអង្គការអាប៉ូប៉ូ បានទទួលមេដៃមាសពីអង្គការសប្បុរសធម៌សត្វនៃប្រទេសអង់គ្លេស៕សរន
អង្គភាពស៊ីម៉ាក់ និងអង្គការអាប៉ូប៉ូ ចុះហត្ថលេខាលើគម្រោងសមាហរណកម្មកណ្តុរហិតមីន(រូបថតផេកលោកហេងរតនា)
អង្គភាពស៊ីម៉ាក់ និងអង្គការអាប៉ូប៉ូ ចុះហត្ថលេខាលើគម្រោងសមាហរណកម្មកណ្តុរហិតមីន(រូបថតផេកលោកហេងរតនា)