Home ព័ត៌មានជាតិ សង្គម សមាគមព្រះយេស៊...

សមាគមព្រះយេស៊ូគ្រីស្ទ ផ្តល់ជំនួយជាងមួយលានដុល្លារ ដល់ខេត្តកំពង់ចាម លើវិស័យចំនួនបី

ដោយៈ គង់ហេង/ កំពង់ចាមៈ វិហារសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ( THE CHURCH OF JESUS CHRIST OF LATTER-DAY SAINTS) បានគាំទ្រ និងផ្តល់ជំនួយ ដល់ខេត្តកំពង់ចាម ចំនួនបីវិស័យ ជាបន្តបន្ទាប់ ដោយប្រើប្រាស់ថវិកា សរុបជាង មួយលាន ដុល្លារអាមេរិក រយ:ពេលជាង ២០ ឆ្នាំ កន្លងទៅ។

លោក ស្រី សុភ័ក្រ្ត ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម បានធ្វើបទបង្ហាញ ពីក្នុងកិច្ចប្រជុំពីចម្ងាយ រវាងថ្នាក់ដឹកនាំ វិហារសាសនាមួយនេះ និងរដ្ឋបាលខេត្តកំពង់ចាម តាមបច្ចេកវិទ្យាព័ត៌មាន ZOOM នៅក្នុងសាលាខេត្តនេះ នៅព្រឹកថ្ងៃទី ១០ ធ្នូថាៈ សាសនាចក្រ ជា «សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយ» ដែលមានលោក PETER F. MEURS ជាគណ:ប្រធានតំបន់អាស៊ី និងមានសមាសភាព ចំនួន ប្រាំមួយ រូប និងមានស្នាក់ការកណ្តាល នៅសហរដ្ឋអាមេរិក។

លោកប្រធានមន្ទីរ បានឱ្យដឹងទៀតថាៈ ក្នុងនោះមានលោក សៀ សំណាង ជាប្រធានសមាគមប្រចាំកម្ពុជា និងលោក ឡុង សារ៉េត ជាប្រធានផ្នែកកិច្ចការ មនុស្សធម៌ របស់សមាគម បានចាប់ផ្តើមផ្តល់ជំនួយ ដល់ខេត្តកំពង់ចាម លើវិស័យមនុស្សធម៌ អប់រំ និងសុខាភិបាល តាំងពីឆ្នាំ២០០៩ មកដល់បច្ចុប្បន្ន គឺចំណាយថវិកាសរុបប្រមាណ ១.២៨៤.៥៨០ ដុល្លារអាមេរិក។

លោក ស្រី សុភ័ក្រ្ត បានបន្តថាៈ នោះនៅមិនទាន់បានគិតជំនួយថ្មីៗ លើវិស័យសុខាភិបាល មានមន្ទីរពេទ្យខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ មន្ទីរពេទ្យបង្អែកស្រុកចម្ការលើ និងមណ្ឌលសុខភាព មួយចំនួនរបស់ស្រុកកំពង់សៀម ចំណាយទឹកប្រាក់ប្រមាណ ៤០ ម៉ឺនដុល្លារអាមេរិក និងចំណាយជាច្រើន ម៉ឺនដុល្លារបន្ថែមទៀត សម្រាប់ជួយឧបត្ថម្ភ ដល់គ្រួសារក្រីក្ររងគ្រោះ ដោយវិបត្តិជំងឺកូវីដ-១៩ ចំនួន ៤០០ គ្រួសារ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ សមាគមសាសនាចក្រ ដែលបានជួយដល់ ប្រជាពលរដ្ឋកម្ពុជា និយាយដោយឡែក ប្រជាពលរដ្ឋ ខេត្តកំពង់ចាម លើវិស័យមនុស្សធម៌ វិស័យអប់រំ និងវិស័យសុខាភិបាល ជាពិសេស បានផ្តល់ជំនួយដល់ គ្រួសារក្រីក្រ ខាងលើ នៅក្នុងបរិបទ ការឆ្លងការរីករាលដាល នៃជំងឺកូវីដ-១៩។

លោកអភិបាលខេត្តកំពង់ចាម បានថ្លែងបន្តថាៈ ស្នើឱ្យខាងសមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បន្តផ្តល់ជំនួយមនុស្សធម៌ និងជួយលើវិស័យសុខាភិបាល នៅខេត្តកំពង់ចាម បន្ថែមទៀត៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular