Home ព័ត៌មានជាតិ សង្គម ​ប្រធាន​មន្ទី...

​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ ព្រមទាំង​សហការី បរិច្ចាគ​ក​ថវិកា​១០​លាន​រៀល ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩

​ដោយ​:​រ៉ា​ម៉ន​/​ព្រះសីហនុ​: លោក បូរី វង្ស​សា​និត្យ ប្រធាន​មន្ទីរ​សា​ធា​រណះ​ការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ព្រមទាំង​សហការី ដែល​បាន​ចូលរួម​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន ២.៥០០​ដុល្លា​អាម៉េរិក តាមរយៈ​រដ្ឋបាលខេត្ត​ព្រះសីហនុ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជម្ងឺ COVID-19 សម្រាប់​ព្យាបាល​ប្រជាពលរដ្ឋ​កម្ពុជា ។​

​ការចូលរួម​បរិច្ចាគ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ មកចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ស្រប​ពេលដែល​ជំងឺ​កូ​វីដ​១៩ បាន​ឆ្លង​ចូលដល់​សហគមន៍​កម្ពុ​ជា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular