Home ព័ត៌មានអន្តរជាតិ ចិន​ប្រាប់​បុ...

ចិន​ប្រាប់​បុគ្គលិក​បម្រើការ​លើ​យន្តហោះ​ឱ្យ​ពាក់​ខោ​ទឹកនោម​កូន​ក្មេង​នៅ​លើ​ជើងហោះហើរ​ដែលមាន​ហានិភ័យ​កូវី​ដ​១៩​ខ្ពស់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង ៖ និយតករ​អាកាសចរណ៍ចិ​ន​បាន​ផ្តល់​អនុសាសន៍ដ​ល់​បុគ្គលិក​បម្រើកា​រលើ​ជើងហោះហើរ​ទៅកាន់​គោលដៅ​មាន​ហានិភ័យ​កូវី​ដ​១៩​ខ្ពស់ គួរតែ​ពាក់​ខោ​ទឹកនោម​កូនក្មេង និង​ចៀសវាង​ការប្រើប្រាស់​បន្ទប់ទឹក ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​វីរុស​កូរ៉ូណា​។​

​ដំបូន្មាន​នេះ​មាន​នៅក្នុង​បញ្ជី​កម្រាស់ ៣៨ ទំព័រ​នៃ​គោលការណ៍​ណែនាំ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​។ ដំបូន្មាន​បោះពុម្ព​លើក​ទី ៦​នេះ​គឺ​បន្ទរ​តាម​ការណែនាំ​ស្រ​​ដៀង​គ្នា​នៅក្នុង​ការណែនាំ​មុនៗ ដែល​មាន​តិច​ទំព័រ​ជាង​។​

​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន (CAAC) បាន​និយាយថា​អនុសាសន៍​នេះ​ត្រូវ​អនុវត្ត​សម្រាប់​ជើងហោះហើរ​ពាណិជ្ជកម្ម​ទៅ​មក​ពី​ប្រទេស​និង​តំបន់​ដែល​មាន​ការឆ្លង​លើសពី ៥០០ ករណី​ក្នុង​មួយ​លាន​នាក់​។​

​ចំពោះ​អ្នកបើកបរ​យន្តហោះ​មិនចាំបាច់​ពាក់​ខោ​ទឹកនោម​កូនក្មេង​ទេ តែ​ត្រូវ​ពាក់​ម៉ាស់​និង​វ៉ែនតា​ជ័រ​ការពារ​មុខ​៕

​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន​តម្រូវឱ្យ​អ្នកបម្រើ​លើ​យន្តហោះ​ពាក់​ខោ​ទឹកនោម​កូនក្មេង ព្រោះ​មាន​ស្រ​ទាន់​ការពារ​សុវត្ថិភាព​ខ្ពស់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular