ហាក់ ហាក់ៗ ហាច់ ហាណូយ

ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត

ហាក់
និបាតសព្ទ
ដូចជា, ទំនងជា; កួនជា; លោជា
ហាក់នឹងថា, ហាក់នឹងទៅ។ ហាក់ក៏នឹងថា ដូចជានឹងថា។ ហាក់ជា ប្រហែលជា ( ច្រើនប្រើក្នុងកាព្យ ) ។
ហាក់ដូច ឬ ហាក់ដូចជា ក្រែងដូច, ប្រាកដដូច
បើយើងមិនទៅហាក់ដូចជាយើងមិនរាប់អានគេ ។ ហាក់បើថា ដូចជាថា ។ ល ។

ហាក់ៗ
កិរិយាវិសេសន៍
ភ្លាមៗ ដោយអាការកំពុងរហាក់ ឬដោយនឿយហត់, អស់កម្លាំង
ទើបនឹងមកដល់ហាក់ៗស្រាប់តែឮដំណឹងមិនល្អ ។

ហាច់
កិរិយាសព្ទ
ត្រាច់ចរប៉ើចចុះប៉ើចឡើង មិននឹងនួន ( ច្រើនប្រើចំពោះស្ត្រី )
ចុះហាច់ទៅរកប្រុសឯណាតាំងពីព្រលឹមដល់ព្រលប់? ( ព. ទ្រ. ) ។

ហាណូយ
នាមសព្ទ
ឈ្មោះក្រុងធំរបស់ដែនតុងកាំង ( វៀតណាមខាងជើង )
ក្រុងហាណូយ ។

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular