Home ព័ត៌មានជាតិ សង្គម ​បុរស​ម្នាក់ ...

​បុរស​ម្នាក់ សុំទោស​ជា​សាធារណៈ ក្រោយ​បោះចោល​ម៉ាស ពី​ក្រុមការងារ ឱ្យ​ពាក់​ការពារ​ជំងឺ​កូ​វីដ​-១៩

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ នេះ រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​អញ្ជើញ​បុរស​ម្នាក់ ឈ្មោះ រ​នី សា​គី អាយុ ៣៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ច្រាំង​ចំរេះ​ទី​៨ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ ក្រោយ​បោះចោល មិន​ទទួលយក​ម៉ាស ពី​ក្រុមការងារ​សង្កាត់​ភ្នំពេញ​ថ្មី ដែល​ចុះ​ផ្សព្វផ្សាយ ពី​វិធាន​ការការពារ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ក្រោយ​ព្រឹត្តិការណ៍ «​សហគមន៍ ២៨ វិច្ឆិកា​» តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល​។​

​ការអញ្ជើញ​បុរស ខាងលើនេះ មក​អប់រំ បានធ្វើ​ឡើង បន្ទាប់ពី​បុរស​ម្នាក់នេះ កាលពី​រសៀល​ថ្ងៃទី​៩ ខែធ្នូ រដ្ឋបាល​ខណ្ឌ បាន​ពិនិត្យឃើញថា មានការ​បង្ហោះ និង​ចែករំលែក លើ​បណ្តាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុ​ក នូវ​ខ្លឹមសារ​វីដេអូ ដែលមាន​បុរស​ម្នាក់ បាន​បោះចោល មិន​ទទួលយក​ម៉ាស ពី​ក្រុមការងារ​របស់ សង្កាត់​ភ្នំពេញ​ថ្មី ដែល​ចុះ​ផ្សព្វផ្សាយ និង​ចែក​ម៉ាស ដោយ​ឥតគិតថ្លៃ ដល់​ប្រជាពលរដ្ឋ និង​អាជីវករ លក់ដូរ ក្នុង​ផ្សារ​ដី​ហុយ​។​

​ជន​ខាងលើ ឈ្មោះ រ​នី សា​គី បានទទួល​ស្គាល់ នូវ​កំហុស​របស់ខ្លួន ធ្វើការ​សុំទោស​ជា​សាធារណៈ ព្រមទាំង​សន្យា មិន​ឱ្យមាន​កំហុស​នេះ កើតឡើង ជាថ្មីទៀត​នោះទេ និង​ចូលរួម​អនុវត្ត​វិធានការ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួងសុខាភិបាល ឱ្យបាន​ខ្ជាប់ខ្ជួន​។​

​ជាមួយគ្នានេះដែរ រដ្ឋបាល​ខណ្ឌ​សែន​សុខ សូម​ធ្វើការ​អំពាវនាវ ដល់​សាធារណជន បន្ត​អនុវត្ត​ឱ្យបាន​ម៉ត់ចត់ នូវ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​ពាក់​ម៉ាស រក្សា​គម្លាត ១,៥​ម៉ែត្រ និង​លាងដៃ ដោយ​អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular