ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ទាក់ទង
កិរិយាវិសេសន៍
ដែលមានគន្លងឬទំនងទាក់គ្នា, ទទួលគ្នា
ពាក្យទាក់ទងគ្នា, សេចក្ដីទាក់ទងគ្នា; និយាយទាក់ទង ។
ប្រើជា កិ. ក៏មាន
ការណ៍នេះទាល់តែទាក់ទងជាមួយនឹងឪពុកខ្ញុំទើបដឹងប្រាកដបាន ។
គុណសព្ទ
ដែលមានគន្លងឬទំនងទាក់គ្នា, ទទួលគ្នា
ពាក្យទាក់ទងគ្នា, សេចក្ដីទាក់ទងគ្នា; និយាយទាក់ទង ។
ប្រើជា កិ. ក៏មាន
ការណ៍នេះទាល់តែទាក់ទងជាមួយនឹងឪពុកខ្ញុំទើបដឹងប្រាកដបាន ។
ទាក់ទាម
កិរិយាវិសេសន៍
ដែលទីមទាមដោយទើសទាល់ដំណើរ ឬទើសទាល់គំនិត
រឿងនេះខ្ញុំសម្រេចភ្លាមៗពុំទាន់បានទេ ព្រោះនៅមានដំណើរទាក់ទាមច្រើនណាស់ ។
គុណសព្ទ
ដែលទីមទាមដោយទើសទាល់ដំណើរ ឬទើសទាល់គំនិត
រឿងនេះខ្ញុំសម្រេចភ្លាមៗពុំទាន់បានទេ ព្រោះនៅមានដំណើរទាក់ទាមច្រើនណាស់ ។
ទាក់ទិន
កិរិយាសព្ទ
ជំពាក់ឆ្វាក់នឹងគ្នា, ជំពាក់វាក់វិន ។
នាមសព្ទ
សេចក្ដីជំពាក់ឆ្វាក់នឹងគ្នា (និយាយពីពាក្យសម្ដីក៏បាន, ពីអ្វីៗក៏បាន )
មានទាក់ទិនច្រើនកន្លែង ។
នាមសព្ទ
ឈ្មោះតម្រាហោរមួយប្រភេទសម្រាប់គន់គូរពិនិត្យមើលកាលល្អអាក្រក់
ក្បួនទាក់ទិន, តម្រាទាក់ទិន ។
គួរប្រើជា ទ័ក្សទិន “ថ្ងៃរឹងប៉ឹង គឺថ្ងៃហ្មត់ចត់” វិញ សមជាង (ប៉ុន្តែយើងពុំអាចហ៊ានសម្រេចដោយដាច់ខាតទេ) ។ មើលពាក្យ មហាទក្សា ក្នុងពាក្យ មហា ផង ។
ទាញទង់
( ម. ព. ទង់ កិ. ) ។
ទង់
កិរិយាសព្ទ
ទាញទាំងពីរខាងទៅវិញទៅមក, ទាញទៅទាញមក; ច្រើននិយាយថា ទង់ទាញ ឬ ទាញទង់ គឺទាញគ្នាទៅវិញទៅមក, ប្រអូសប្រទាញគ្នា ។
ព. ប្រ. ដឹកនាំចិត្តគំនិតអ្នកដទៃឲ្យប្រព្រឹត្តតាម
ខ្ញុំខំទង់ទាញវាណាស់ដែរ ប៉ុន្តែគេមិនតាម ។
នាមសព្ទ
ផ្ទាំងសំពត់ឬចម្រៀកសំពត់ ដែលដេរឲ្យមានសណ្ឋាននិងព័ណ៌ឬរូបផ្សេងៗ សម្រាប់ប្រើជាកិតិ្តយសក្នុងប្រទេសមួយៗ ; ឬក៏ប្រើជាគ្រឿងសម្គាល់តាមសណ្តាប់សាសនានីមួយៗ; ប្រើជាគ្រឿងបូជាក៏មាន; សូម្បីធ្វើដោយក្រដាសក៏ហៅ ទង់ ដែរ ។