Home ព័ត៌មានជាតិ សន្តិសុខ ​ស្ត្រី​ពីរ​ន...

​ស្ត្រី​ពីរ​នាក់ និង​ក្មេងប្រុស​ម្នាក់ រងរបួស ដោយសារ​ម៉ូតូ​បុក​ម៉ូតូ​

ដោយ: ស​រិ​ទ្ធ / ស្វាយរៀង​: ស្ត្រី​ពីរ​នាក់ និង​ក្មេងប្រុស​ម្នាក់ បាន​រងរបួស ដោយសារ​ម៉ូតូ​បុក​ម៉ូតូ កាលពី​ម៉ោងជាង ១ រសៀល ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ នៅលើ​ផ្លូវជាតិ​លេខ​១៣ ត្រង់ចំណុច​ភូមិ​ចក ឃុំ​កំពង់​ចក ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​នគរបាល​ចរាចរណ៍ ស្រុក​រំដួល បាន​ឲ្យ​ដឹងថាៈ ស្ត្រី​ដែល​ជិះ​ម៉ូតូ​បង្កហេតុ ឈ្មោះ ជិន ម​ន្ថា អាយុ ៣៣ ឆ្នាំ មុខរបរ កសិករ ឌុប​កូនប្រុស ឈ្មោះ ពៅ សារ៉ាន អាយុ ៦ ឆ្នាំ រស់នៅ​ភូមិ​នាង​ចាន់ ឃុំ​ជ្រុង​ពពេល ស្រុក​រំដួល ខេត្តស្វាយរៀង ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ស្វាយរៀង ១P-៣៣១៥ បាន​រង​ការខូចខាត យ៉ាងដំណំ​។ ចំណែក​ភាគី​ម្ខាង​ទៀត ដែល​រងគ្រោះ ឈ្មោះ ម៉ែន សា​មន ភេទ​ស្រី អាយុ ៥៨ ឆ្នាំ មុខរបរ មេផ្ទះ រស់នៅ​ភូមិ​ចក ឃុំ​កំពង់​ចក ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថាៈ មុនពេល​កើតហេតុ មាន​ស្ត្រី​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង ១F១២៩៦ ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង លុះ​មកដល់​ផ្លូវកែង បម្រុង​បត់​ឆ្វេង ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ស្វាយរៀង ១P-៣៣១៥ ជិះ​គ្នា ពីរ​នាក់ មកពី​ក្រោយ ហើយ​បាន​បើក​ជែង ក៏​បុក​គ្នា​តែម្ដង​។​

​ក្រោយ​កើតហេតុ អ្នករងរបួស​ទាំង បីនាក់ ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល​។ ចំណែក​មធ្យោបាយ​ធ្វើដំណើរ ទាំងពីរ​គ្រឿង សមត្ថកិច្ច​បាន​វាស់វែង​រួច យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​រំដួល ដើម្បី​ដោះស្រាយ ពេល​ក្រោយ តាមច្បាប់​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular